ខ្ញុំបានអានសៀវភៅនេះចប់នៅរសៀលនេះ ។ កាលពីថ្ងៃពុធកន្លងទៅនេះ ខ្ញុំសម្រេចចិត្តថាត្រូវចាប់ផ្ដើមអានសៀវភៅតាមរយៈ Kindle វិញ ។ ព...
កាលពីថ្ងៃពុធកន្លងទៅនេះ ខ្ញុំសម្រេចចិត្តថាត្រូវចាប់ផ្ដើមអានសៀវភៅតាមរយៈ Kindle វិញ ។ ពេលនោះ ខ្ញុំបានរើសយកសៀវភៅ «10-Minute Mindfulness: 71 Habits for Living in the Present Moment» មកអាន; តែខ្ញុំអានបានតែប៉ុន្មានទំព័រ ហើយក៏ផ្អាកឈប់អានសៀវភៅនេះសិន ។ និយាយឲ្យត្រង់ទៅ ខ្ញុំផ្អាកអានសៀវភៅនេះ ព្រោះខ្ញុំជួបបញ្ហាខ្លះ ៗ ផ្នែកមនោសញ្ចេតនា ។ ដោយសារចង់ឲ្យអារម្មណ៍ខ្ញុំបានរសាយពីការខ្វាយខ្វល់ក្នុងរឿងមនោសញ្ចេតនា ទើបខ្ញុំសម្រេចចិត្តប្ដូរទៅអានសៀវភៅ «How To Love» ជំនួសវិញ ។
សៀវភៅ «How To Love» នេះ ខ្លីទេ ហើយសៀវភៅនេះក៏មិនសូវខុសពីសៀវភៅ «True Love» ប៉ុន្មានដែរ គឺថា ខ្លឹមសារនិយាយផ្ដោតសំខាន់លើ Mindfulness និង Compassion ។
ខ្ញុំសូមរៀបរាប់អំពីសៀវភៅនេះ ខ្លី ៗ ប៉ុណ្ណឹងចុះ ដើម្បីយកពេលវេលាទៅអានសៀវភៅ «10-Minute Mindfulness: 71 Habits for Living in the Present Moment» បន្តទៀត ។
COMMENTS