ធម្មទាននៃការរៀនពាក្យខ្មែរ បរិស្ថាន នៅក្នុងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ វាមិនមានពាក្យ “បរិស្ថាន” នេះទេ គឺ...
បរិស្ថាន
នៅក្នុងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ វាមិនមានពាក្យ “បរិស្ថាន” នេះទេ គឺវាជាពាក្យបង្កើតថ្មី ដោយយក “បរិ+ស្ថាន”។
នៅក្នុងបទសម្ភាសន៍អក្សរសាស្ត្រ សម្ដេចព្រះសង្ឃរាជជួន ណាត បានមានព្រះរាជឱង្ការថា៖
-“ យោងតាមវេយ្យាករណ៍បាលីសំស្ក្រឹត នៅកាលណា វាមានអក្សរ “រ” ឬស្រៈ “ិ” នៅពីមុខ ជើង “ថ” ត្រូវដូរមកជាជើង “ឋ” វិញ។
ឧទាហរណ៍៖ មន្ទីរស្ឋាន, អធិស្ឋាន, ប្រតិស្ឋាន, ប្រតិស្ឋ...”
យោងតាមព្រះរាជឱង្ការរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ខាងលើនេះ ពាក្យ “បរិស្ថាន” គួរតែសរសេរជា “បរិស្ឋាន” វិញ។
តើវាត្រឹមត្រូវដែរឬទេ? សូមមេត្តាជួយពិចារណាផង...
ឯកសារយោង៖ បទសម្ភាសន៍និងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
COMMENTS