ធម្មទាននៃការរៀនពាក្យខ្មែរ ទង្វើ ពាក្យ "ទង្វើ" មិនមាននៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួនណាត ទេ។ ប្រហែលជាពាក្យនេះ ត្...
ទង្វើ
ពាក្យ "ទង្វើ" មិនមាននៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួនណាត ទេ។ ប្រហែលជាពាក្យនេះ ត្រូវបានបង្កើតនៅដើមទសវត្សរ៍១៩៧០ ក្នុងគោលបំណងប្រើជានាមរបស់កិរិយាសព្ទ "ធ្វេី"។
ធ្វើ
កិរិយាសព្ទ
សម្រេចអំពើ គឺសម្រេចកិច្ចការធុរៈអ្វីៗ: ធ្វើបុណ្យ, ធ្វើស្រែ, ធ្វើការ ។ កិរិយាសព្ទ "ធ្វើ" នេះសម្រាប់ប្រើផ្សំជាមួយនឹងសព្ទដទៃបានច្រើនជាអនេកតាមគួរដល់ការប្រើ, ដូចជា ធ្វើជាមិនស្គាល់, ធ្វើជាមិនឃើញ ជាដើម ។
នៅក្នុងអត្ថបទពីដើម គេប្រើពាក្យ "ធ្វើអំពើ" គឺមិនប្រើ "ធ្វើទង្វើ" នោះទេ...
នៅក្នុងអត្ថបទរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ព្រះអង្គទ្រង់បានប្រើពាក្យ "អំពើ" គឺ "ប្រព្រឹត្តអំពើ" មិនមែន "ប្រព្រឹត្តទង្វើ" នោះឡើយ...
ឯកសារយោង៖
- វចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
- អត្ថបទរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត នៅក្នុងសៀវភៅប្រជុំអនុពាក្យរបស់លោក លាង ហាប់អាន
COMMENTS