ធម្មទាននៃការប្រើពាក្យខ្មែរ ចឹង បច្ចុប្បន្ន ពាក្យ “ចឹង” ត្រូវបានមនុស្សខ្មែរខ្លះប្រើជាភាសានិយាយផង និងប្រើជាភាសាសរសេរផង នៅក...
ចឹង
បច្ចុប្បន្ន ពាក្យ “ចឹង” ត្រូវបានមនុស្សខ្មែរខ្លះប្រើជាភាសានិយាយផង និងប្រើជាភាសាសរសេរផង នៅក្នុងហ្វេសប៊ុក ហើយមនុស្សខ្លះទៀតបានប្រើពាក្យ "ចឹង" យ៉ាងពេញមុខពេញមាត់ស្ទើរតែជាផ្លូវការទៅហើយ នៅក្នុងវិទ្យុ និងទូរទស្សន៍។
ពាក្យពេញរបស់វា គឺ ”អ៊ីចឹង”
អ៊ីចឹង
និបាតសព្ទ
( ព. សា. ) យ៉ាងហ្នឹង, -ដូចហ្នឹង, ដូច្នឹង
ធ្វើអ៊ីចឹងមិនត្រូវទេ, ធ្វើអ៊ីចេះវិញ! ( កុំប្រើ អញ្ចឹង ) ។
គេប្រើពាក្យ “អ៊ីចឹង” ក្នុងសម្ដីនិយាយ និងក្នុងការសន្ទនានៅក្នុងអត្ថបទនៃរឿង...
ខណៈនោះ នាងខឹងខ្ញុំខ្លាំងណាស់ រួចនាងស្រែកដាក់ខ្ញុំថា៖
-“ហេតុម្ដេចបងធ្វើអ៊ីចឹងដាក់ខ្ញុំ?“
នៅក្នុងភាសាសរសេរ យើងប្រើពាក្យ “បែបនេះ ឬ យ៉ាងនេះ” ជំនួសឲ្យពាក្យ “អ៊ីចឹង”
... ខ្ញុំមានវិប្បដិសារៈជាពន់ពេក ដ្បិតខ្ញុំមិនគួរជេរស្ដីនាងបែបនេះសោះឡើយ...
ឯកសារយោង៖ វចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
COMMENTS