ធម្មទាននៃការប្រើពាក្យខ្មែរ រំលេច ឬ រំគាយ? រំលេច កិរិយាសព្ទ ធ្វើឲ្យលេចពណ៌, ឲ្យលេចក្បាច់រចនា រំលេចពណ៌, រំលេចត្បូង ។ ទំព័រ១០៧៨ យោង...
រំលេច ឬ រំគាយ?
រំលេច
កិរិយាសព្ទ
ធ្វើឲ្យលេចពណ៌, ឲ្យលេចក្បាច់រចនា
រំលេចពណ៌, រំលេចត្បូង ។ ទំព័រ១០៧៨
យោងតាមការពន្យល់ខាងលើនេះ គេអាចប្រើ "រំលេច" បានតែជាមួយពណ៌ ឬក្បាច់រចនានោះទេ
រំគាយ
កិរិយាសព្ទ
ធ្វើឲ្យរាយចេញ, រំសាយចេញ; អធិប្បាយឲ្យទូលាយសេចក្ដី
ឆាយរំគាយដី; រំគាយសេចក្ដី, អធិប្បាយរំគាយសេចក្ដីឲ្យទូលាយ។ ទំព័រ១០៧៣
បច្ចុប្បន្ន គេច្រើនប្រើពាក្យ "រំលេច" ជំនួសឲ្យពាក្យ "រំគាយ" ដូចជា៖
-សូមលោកមេត្តារំលេចបន្ថែមនូវចំណុចដែលលោកបានរៀបរាប់ខាងលើនេះ ឲ្យកាន់តែលម្អិតបន្តិចទៀតទៅមើល...
យោងតាមអត្ថន័យនៃពាក្យខាងលើ គេគួរតែប្រើពាក្យ "រំគាយ" វិញ ដូចជាវាត្រឹមត្រូវជាង...
ឯកសារយោង៖ វចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
COMMENTS