ធម្មទាននៃការប្រើពាក្យខ្មែរ បង្ក (បង់-ក) កិរិយាសព្ទ ធ្វើឲ្យកកើតឡើង បង្កហេតុ, បង្កជម្លោះ, បង្កក្តី ។ បង្កបង្កើត ធ្វើឲ្យកកើតឡើង ។ យោ...
បង្ក
(បង់-ក)
កិរិយាសព្ទ
ធ្វើឲ្យកកើតឡើង
បង្កហេតុ, បង្កជម្លោះ, បង្កក្តី ។
បង្កបង្កើត ធ្វើឲ្យកកើតឡើង ។
យោងតាមអត្ថន័យនៅក្នុងវចនានុក្រម និងអត្ថបទនៃសម័យកាលសង្គមរាស្ត្រនិយម គេប្រើពាក្យ "បង្ក" នៅក្នុងន័យអវិជ្ជមាន ដូចជា៖
- សុខបានផឹកស្រាស្រវឹងហើយបានបង្កជម្លោះជាមួយអ្នកជិតខាង។
- ការបើកបរធ្វេសប្រហែសបានបង្កគ្រោះថ្នាក់ចរាចរណ៍។
- ការរំលោភព្រំដីចម្ការបានបង្កក្ដីដែលត្រូវប្ដឹងទៅតុលាការ។
បច្ចុប្បន្ន យើងឃើញមានការប្រើពាក្យ "បង្ក" ក្នុងន័យវិជ្ជមានដូចជា៖
- ការកែសម្រួលបែបបទនៃការងារបានបង្កភាពងាយស្រួលដល់ធុរជន។
គេគួរប្រើថា៖
- ការកែសម្រួលបែបបទនៃការងារបានផ្ដល់ភាពងាយស្រួលដល់ធុរជន។
ឯកសារយោង៖ វចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
COMMENTS