ខេមរយានកម្ម នៅឆ្នាំ១៩៦៨ គេបានបង្កើតគណៈកម្មការខេមរយានកម្ម ក្នុងគោលបំណងបកប្រែពាក្យបារាំងមកជាពាក្យខ្មែរ ហើយគណៈកម្មការអនុម័តពាក្...
នៅឆ្នាំ១៩៦៨ គេបានបង្កើតគណៈកម្មការខេមរយានកម្ម ក្នុងគោលបំណងបកប្រែពាក្យបារាំងមកជាពាក្យខ្មែរ ហើយគណៈកម្មការអនុម័តពាក្យ ត្រូវបានតែងតាំងដោយលិខិតបង្គាប់ការលេខ ៦៦៨អសខ- ៧១ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ១៩៧១ និង លិខិតលេខ ១៦៦ កបុ ចុះថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ១៩៧៣។
ក្រៅពីបកប្រែពាក្យបារាំងមកជាខ្មែរ គណៈកម្មការអនុម័តពាក្យបានប្រើទ្រឹស្ដីឆ្មូល ក្នុងគោលបំណងលុបបំបាត់ចោល នូវការប្រើពាក្យខ្មែរ ដែលមានដាក់ "ការ សេចក្ដី អ្នក ប្រដាប់" នៅពីមុខចោលទៅវិញ ហើយការធ្វើបែបនេះ វាហាក់បីដូចជាមានគោលបំណងចង់កែប្រែពាក្យនៅក្នុងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ដែលក្រោយមក វាបង្កនូវភាពអនាធិបតេយ្យនិងភាពច្របូកច្របល់នៃការប្រើភាសាខ្មែរទៅវិញ...
ឧទាហរណ៍៖
- "សេចក្ដីត្រូវការ" ទៅជា "តំរូវការ"
> តំរូវការ ឬ តម្រូវការ គឺជាកិរិយាសព្ទ មិនមែនជានាមនោះទេ
- "ការទទួលខុសត្រូវ" ទៅជា "ទំនួលខុសត្រូវ"
> ទំនួល ជានាមសព្ទដែលមានន័យថា ទីទួល; ទំនង, ទំនងដែលនាំឲ្យស្រួល, ផ្លូវដែលនាំឲ្យស្រួល គឺវាមិនមែនជានាមរបស់កិរិយាសព្ទ "ទទួល" នោះទេ
មិនតែប៉ុណ្ណោះ គេបានលុបចោលតួអក្សរ "ហ្គ ហ្វ ហ្ស" ដែលសម្គាល់សំឡេង "gue fe phe je che" ចោល ដោយប្រើ "ក គ ផ ភ ស ស៊ ច ជ" ជំនួសវិញ...
ឧទាហរណ៍៖
- អុកស៊ីហ្សែន ទៅជា អុកស៊ីសែន
- អាហ្វ្រិក ទៅជា អាព្រិច
- យោហ្គា ទៅជា យោកា
- កាហ្វេ ទៅជា កាផេ
- ហ្វ្លរីដា ទៅជា ផ្លរីដា
តាមពិត គេគួរបង្កើតពាក្យថ្មី ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃភាសា ហើយគេមិនគួរលុបបំបាត់ នូវអ្វីដែលខ្មែរប្រើថ្នឹកដៃ និងស្រួលមាត់រួចទៅហើយនោះទេ...
ឯកសារយោង៖
- វចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
- សទ្ទានុក្រមខេមរយានកម្មបារាំង-ខ្មែរ
COMMENTS