ធម្មទាននៃការរៀនពាក្យខ្មែរ បើសិនជា កាលពីសម័យមុន ខ្មែរយើងមិនដែលប្រើពាក្យ "បើសិនជា" នេះទេ គឺយើងប្រើពាក្យ "ប្រសិ...
បើសិនជា
កាលពីសម័យមុន ខ្មែរយើងមិនដែលប្រើពាក្យ "បើសិនជា" នេះទេ គឺយើងប្រើពាក្យ "ប្រសិនបើ, ប្រសិនបើជា"
ប្រសិនបើ
និបាតសព្ទ
និបាតសព្ទប្រាប់សេចក្ដីស្មាន មានសេចក្ដីថា បើ, កាលបើ
ប្រសិនបើគេមិនព្រមទេ សឹមយើងនឹងលៃលកទៅទៀត ( កុំប្រើ បើសិនជា ឬ ប្រសិនជា ដែលជាវិកតិកត្តាឡើយ ) ។
ប្រសិនបើជា
និបាតសព្ទ
និបាតសព្ទប្រាប់សេចក្ដីស្មាន សម្រាប់ប្រើក្នុងប្រយោគវិកតិកត្តា
ខ្ញុំមានតុ, ទូ, កៅអី ប្រសិនបើជារបស់អស់ទាំងនេះ តើបងយកជាជំនួសប្រាក់ដែលខ្ញុំជំពាក់បងនោះបានឬទេ ? បើបងព្រមយក ខ្ញុំមានអំណរច្រើនណាស់ ។ ( អ្នកម្ចាស់បំណុលថា) : ទោះជាអ្វីក៏ដោយ ឲ្យតែផាត់ទាត់ទៅស្មើតម្លៃគ្នានឹងប្រាក់ដែលប្អូនឯងជំពាក់ខ្ញុំនោះ ខ្ញុំក៏យកដែរ
នៅក្នុងបទសម្ភាសន៍ សម្ដេចព្រះសង្ឃរាជ ជួន ណាត ទ្រង់បានមានព្រះរាជឱង្ការថា៖
- "បើសិនជា" នេះគឺអាត្មាមិនចេះទេ លោកត្រូវលែងប្រើទៅអ្ហី! ប្រើ "ប្រសិនបើ" ទៅ! "
ឯកសារយោង៖ បទសម្ភាសន៍និងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
COMMENTS