ខ្ញុំចាប់ផ្ដើមអានសៀវភៅនេះតាំងពីដើមខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីបានអានសៀវភៅ « IKIGAI: The Japanese Secret to a Long and Happy Life...
ខ្ញុំនឹងបញ្ជាក់ពីអ្វីដែលមាននៅក្នុងសៀវភៅនេះបន្តិច ។ ដូចដែលបាននិយាយខាងដើមអ៊ីចឹង គឺថា សៀវភៅនេះមិនបានរៀបរាប់ពីការពន្យារពេលក្នុងការធ្វើការងារអ្វីនោះទេ ។ សៀវភៅនេះនិយាយពី «Mindfulness» គឺការរស់នៅក្នុងពេលបច្ចុប្បន្ន (HERE & NOW) ។ កាលអានបានពីរ-បីទំព័រដំបូង ខ្ញុំហាក់មិនចង់អានសៀវភៅនេះបន្តទៀតទេ ។ ខ្ញុំដូចជាមិនយល់ពីអ្វីដែលអ្នកនិពន្ធបានសរសេរសោះ ។ លុះប្រឹងអានបន្តទៀត ខ្ញុំក៏យល់ពីសៀវភៅនេះ ពោលគឺ ប្រធានបទ «Mindfulness» ដែលជាប្រធានបទ ដែលខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ខ្ញុំមានការពេញចិត្តជាខ្លាំងនូវអ្វីដែលអ្នកនិពន្ធបានលើកឡើង ជាពិសេស តាំងពីចំណុចដំបូងៗ រហូតដល់ពេលដែលខ្ញុំអានសៀវភៅនេះបានពាក់កណ្ដាល ។ បន្ទាប់ពីនេះមក ខ្ញុំហាក់យល់ថា ខ្ញុំមិនសូវជក់ចិត្តនឹងសៀវភៅនេះដូចពីដើមទៀតទេ ។ នេះប្រហែលមកពីផ្នែកពាក់កណ្ដាលខាងក្រោយនេះ អ្នកនិពន្ធបានយកទ្រឹស្ដីសាសនាមួយចំនួនមួយលាយឡំ ។ អូ! ខ្ញុំសង្កេតឃើញថា ក្នុងសៀវភៅនេះមានបញ្ហាភ្លាំងភ្លាត់ផ្នែកអក្ខរាវិរុទ្ធដោយអន្លើ ។ ខ្ញុំយល់ថា នេះប្រហែលជាចេតនារបស់អ្នកនិពន្ធក្នុងការសាកល្បង «Mindfulness» របស់អ្នកអាន ។ ខ្ញុំក៏មិនច្បាស់ដែរ ! នេះគ្រាន់តែជាការប៉ាន់ស្មានរបស់ខ្ញុំប៉ុណ្ណោះ ។
រៀបរាប់ប៉ុណ្ណឹងចុះ ! ស្អែកខ្ញុំនឹងបន្តអានសៀវភៅ «សុខចិត្ត និង គុណភាពនៃជីវិត» ដែលជាសៀវភៅដែលខ្ញុំធ្លាប់អានម្ដងរួចមកហើយ កាលពីចុងឆ្នាំ២០១៧ ។
រាត្រីសួស្ដី!
COMMENTS