ធម្មទាននៃការរៀនពាក្យខ្មែរ សន្យា តាមប្រវត្តិពង្សាវតារខ្មែរ សៀមបានវាយបែកអង្គរ ហើយសៀមបានជញ្ជូនយករតនវត្ថុ គម្ពីរក្បួនខ្នាត ន...
សន្យា
តាមប្រវត្តិពង្សាវតារខ្មែរ សៀមបានវាយបែកអង្គរ ហើយសៀមបានជញ្ជូនយករតនវត្ថុ គម្ពីរក្បួនខ្នាត និងចាប់យកអ្នកប្រាជ្ញរបស់ខ្មែរជាច្រើននាក់ទៅជាមួយផង...
ក្រោយមក សៀមក៏វាយបែកបន្ទាយលង្វែកទៀត ហើយសៀមបានជញ្ជូនយករតនវត្ថុ គម្ពីរក្បួនខ្នាត និងចាប់យកអ្នកប្រាជ្ញខ្មែរជាច្រើននាក់ យកទៅជាមួយថែមទៀត...
អ្នកប្រាជ្ញខ្មែរខ្លះបានរត់ចូលព្រៃ ដើម្បីគេចពីការដេញចាប់កៀររបស់សៀម ហើយខ្លះទៀតក៏បានបាត់បង់ជីវិត ដែលបណ្ដាលឲ្យភាសាខ្មែរបានធ្លាក់ចុះយ៉ាងគំហុក...
សៀមបានយកអក្សរពីខ្មែរទៅប្រើ រហូតដល់ដើមសតវត្សរ៍ទី២០ ទើបសៀមបានកែប្រែទម្រង់អក្សរ មកដូចតួអក្សរសៀមនាបច្ចុប្បន្ន ក៏ប៉ុន្តែសៀមនៅតែរក្សាបាននូវរបៀបអានដ៏ត្រឹមត្រូវ ខុសពីខ្មែរខ្លះដែលបានអួតអះអាងថា ខ្លួនជាម្ចាស់ភាសា តែបែរជាអានភាសាខ្មែរយ៉ាងច្រកាចច្រកូវគួរឲ្យអៀនខ្មាស...
សូមមេត្តាមើលពាក្យខាងក្រោម៖
សន្យា
(សន់-យ៉ា)
កិរិយាសព្ទ
( ក្លាយមកពី បា. សញ្ញា ) ប្ដេជ្ញា, សន្មត
សន្យាពីរខែនឹងយកប្រាក់ ៣០ រៀលមកសង ។
សព្វថ្ងៃនេះ មនុស្សខ្មែរខ្លះអានថា សន់.នៈ.យ៉ា ព្រោះតែគេបានឮអ្នកចម្រៀងច្រៀង ដើម្បីអូសសំឡេងបំពេញព្យាង្គតាមជើងកាព្យកុំឲ្យវាដាច់ ក៏ប៉ុន្តែសៀមនៅតែអានត្រូវតាមសំឡេងដើមគឺ สัญญา សាន់.យ៉ា
នៅក្នុងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត សុទ្ធសឹងតែប្រាប់នូវរបៀបអានពាក្យ តែមនុស្សខ្មែរខ្លះបែរជាមិនយកចិត្តទុកដាក់អានឲ្យបានត្រឹមត្រូវឡើយ។
ឯកសារយោង៖ បទសម្ភាសន៍និងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
COMMENTS