ធម្មទាននៃការរៀនពាក្យ បទសមាស ឬ សមាសនាម សមាស (សៈម៉ាស) នាមសព្ទ ( សំ. បា. ) ការបង្រួមចូល; ការបំប្រួញឲ្យខ្លី, ឲ្យតិចចុះ, ឲ្យសង្ខេប ។...
បទសមាស ឬ សមាសនាម
សមាស
(សៈម៉ាស)
នាមសព្ទ
( សំ. បា. ) ការបង្រួមចូល; ការបំប្រួញឲ្យខ្លី, ឲ្យតិចចុះ, ឲ្យសង្ខេប ។ ព. វ. សព្ទតន្តិភាសាយ៉ាងដូចបាលីនិងសំស្ក្រឹតដែលបំប្រួញបទតាំងពីពីរឡើងទៅឲ្យជាប់គ្នាតែមួយ, ដូចជា : សមាន + អានុភាព > សមានានុភាព អានុភាពស្មើគ្នា ឬអ្នកដែលមានអានុភាពប្រហែលគ្នា; រាជ + វង្ស + អនុវង្ស > រាជវង្សានុវង្ស វង្សស្ដេចធំនិងតូច ឬវង្សស្ដេចនិងវង្សដែលជាប់ក្រសែស្ដេច ប៉ុន្តែឃ្លាតក្លាយហើយ; យ៉ាងនេះ ហៅថា បទសមាស ឬ សមាសនាម ។
បច្ចុប្បន្ន យើងឃើញមានការប្រើបទសមាស ដោយគេយកពាក្យបាលីសំស្ក្រឹតភ្ជាប់ជាមួយពាក្យខ្មែរ ដូចជា៖
-ពហុ + បំណង= ពហុបំណង
យើងគួរប្រើ ពហុ+ឆន្ទៈ = ពហុឆន្ទៈ
-ពហុ + ជំនាញ = ពហុជំនាញ
យើងគួរប្រើ ពហុ + សមត្ថភាព = ពហុសមត្ថភាព
-គុណ + តម្លៃ = គុណតម្លៃ
យើងគួរប្រើ គុណ + សម្បត្តិ = គុណសម្បត្តិ
ពាក្យ "គុណតម្លៃ" នេះ ទំនងជាគេបកប្រែត្រង់ពីពាក្យសៀម คูฌค่า ក្នុងរឿងវីដេអូភាគថៃ រួចគេមកប្រើហើយ មើលទៅនោះ...
ឯកសារយោង៖ វចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
ស្រង់ពីហ្វេសប៊ុកលោក ទុត-បូ (ចុះផ្សាយ៖ ១៦ កក្កដា ២០២០)
COMMENTS