"ធីតាឯកសង្ក្រាន្ត" ជាកម្មវិធីថ្នាក់ជាតិមួយ ដែលរៀបចំនិងបង្កើតឡើងដោយក្រុមហ៊ុន ហ្វឺស យូណាយ ណេតវើក អេនធើធិនម៉ិន ឯ.ក ហៅកាត...
អ្នករៀបចំកម្មវិធីបានឱ្យដឹងថា គោលបំណងក្នុងការបង្កើតកម្មវិធីប្រកួតជ្រើសរើសធីតាឯកសង្ក្រាន្តឆ្នាំ២០២១ នេះ គឺដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ, និងចង់បញ្ជ្រាបនូវចំណេះដឹងអំពីវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ ដែលជាចំណេះដឹងដែលកូនខ្មែរគ្រប់ជំនាន់ត្រូវយល់ដឹងនិងចងចាំទុក។ មួយវិញទៀត គឺដើម្បីបង្ហាញពីការច្នៃប្រឌិត ក្នុងការរចនាសំលៀកបំពាក់បុរាណ ដើម្បីអោយត្រូវទៅតាមក្បួនខ្នាតរបស់វប្បធម៌យើង ដែលមានជាយូរយារណាស់មកហើយ។ ចំណែកឯមួយផ្នែកទៀត គឺចង់បង្ហាញអំពីការលើកកម្ពស់និងឲ្យតម្លៃដល់ស្ត្រី ក្នុងការចូលរួមកិច្ចការងារក្នុងសង្គម កិច្ចការងារមនុស្សធម៌ រួមទាំងការចែករំលែកនូវចំណេះដឹងទាក់ទងនឹងផលប៉ះពាល់ដល់បរិស្ថានដោយសារការប្រើប្រាស់ថង់ផ្លាស្ទិច ជាដើម។
គួររម្លឹកថា "ធីតាឯកសង្ក្រាន្ត" ត្រូវបានបង្កើតនិងរៀបចំឡើងជាលើកដំបូងនៅឆ្នាំ២០២០ ហើយគិតត្រឹមឆ្នាំ២០២១ នេះ កម្មវិធីថ្នាក់ជាតិដ៏ពិសេសនេះ ត្រូវបានរៀបចំឡើងចំនួនពីររដូវកាលមកហើយ។
- ម្ចាស់ជយលាភីលេខ១ ធីតាឯកសង្ក្រាន្តរដូវកាលទី១ ឆ្នាំ២០២០ មានឈ្មោះថា គីង វិច្ឆិកា។
- ម្ចាស់ជយលាភី ធីតាឯកសង្ក្រាន្តរដូវកាលទី២ ឆ្នាំ២០២១ មានចំនួន ៧ រូប, ក្នុងនោះ ជយលាភីឯក ឈ្មោះ សាន្ត កុសុមៈ។
សូមបញ្ជាក់ផងដែរថា បេក្ខនារី បន្ទាប់ពីត្រូវបានប្រកាសជាប់ជាជយលាភីនិងជយលាភីឯក នៅក្នុងកម្មវិធីប្រកួតប្រជែងមួយនេះ នឹងត្រូវក្លាយជាតួអង្គ ទេវតាឆ្នាំថ្មី របស់ស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា (ទទក)៕
យោង៖
- https://www.poraman.com/content/entertainment/local+4927
- https://news.sabay.com.kh/article/1193070
- https://news.sabay.com.kh/article/1265215
- https://www.postkhmer.com/%E1%9E%87%E1%9E%B8%E1%9E%9C%E1%9E%B7%E1%9E%8F%E1%9E%80%E1%9E%98%E1%9F%92%E1%9E%9F%E1%9E%B6%E1%9E%93%E1%9F%92%E1%9E%8F/%E1%9E%9F%E1%9F%92%E1%9E%9A%E1%9E%B8%E1%9E%9F%E1%9F%92%E1%9E%9A%E1%9E%9F%E1%9F%8B-%E1%9E%9F%E1%9E%B6%E1%9E%93%E1%9F%92%E1%9E%8F-%E1%9E%80%E1%9E%BB%E1%9E%9F%E1%9E%BB%E1%9E%98%E1%9F%88-%E1%9E%82%E1%9F%92%E1%9E%9A%E1%9E%84%E1%9E%98%E1%9E%80%E1%9E%BB%E1%9E%8A%E1%9E%87%E1%9E%B6%E1%9E%80%E1%9E%89%E1%9F%92%E1%9E%89%E1%9E%B6%E1%9E%92%E1%9E%B8%E1%9E%8F%E1%9E%B6%E1%9E%AF%E1%9E%80%E1%9E%9F%E1%9E%84%E1%9F%92%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%93%E1%9F%92%E1%9E%8F%E1%9E%86%E1%9F%92%E1%9E%93%E1%9E%B6%E1%9F%86-%E1%9F%A2%E1%9F%A0%E1%9F%A2%E1%9F%A1
COMMENTS