បើខ្ញុំចាំមិនខុសទេ ខ្ញុំចាប់ផ្ដើមអានសៀវភៅនេះតាំងពីដើមខែឧសភា គឺបន្ទាប់ពីខ្ញុំបានអានសៀវភៅ « ដំណើរជីវិត » ចប់។ មានន័យថា...
ពេលឃើញឈ្មោះនេះហើយ អ្នកប្រហែលជាអានដឹងបានខ្លះអំពីខ្លឹមសារនៃសៀវភៅនេះ តាមរយៈអត្ថបទមុនៗដែលខ្ញុំបានសរសេររៀបរាប់ពីសៀវភៅរបស់លោក ដែលខ្ញុំបានអាន។ មិនសូវសុខគ្នាពីសៀវភៅមុនៗទេ សៀវភៅរបស់លោកស្ទើរតែទាំងអស់ តែងតែនិយាយពីប្រធានបទដ៏សំខាន់មួយគឺ «សតិ» ឬជាភាសាអង់គ្លេស «Mindfulness»។ នៅផ្នែកខាងដើមនៃសៀវភៅនេះ មានរៀបរាប់ហូរហែច្រើនលើចំណងជើងនៃសៀវភៅ ផ្សារភ្ជាប់ជាមួយ «សតិ»។ ឯផ្នែកខាងចុងនៃសៀវភៅនេះ ជាការរៀបរាប់ពីការអនុវត្តសមាធិ ដែលមានជាប់ទាក់ទងយ៉ាងខ្លាំងទៅនឹង «សតិ» ឬ «Mindfulness»។
ខ្ញុំសុំរៀបរាប់ពីសៀវភៅនេះ ដោយខ្លីៗប៉ុណ្ណឹងចុះ។ សម្រាប់ការអានជាបន្តទៀត ខ្ញុំនឹងមិនបន្តអានសៀវភៅច្រើនក្បាលក្នុងចន្លោះពេលតែមួយទៀតទេ។ ខ្ញុំគិតថា ខ្ញុំនឹងជ្រើសរើសតែសៀវភៅពីរក្បាលប៉ុណ្ណោះសម្រាប់អានប្រចាំថ្ងៃ; ដោយមួយក្បាលជាសៀវភៅដែលបោះពុម្ព និងមួយក្បាលទៀតជាសៀវភៅដែលខ្ញុំនឹងអានតាមរយៈ Kindle។ ខ្ញុំអាននឹងអនុវត្តបែបនេះរៀងរហូតតទៅ ដ្បិតធ្វើបែបនេះ ខ្ញុំអាចអានសៀវភៅដែលជាស្នាដៃនិពន្ធរបស់អ្នកនិពន្ធក្នុងប្រទេសយើងផង និងទាំងសៀវភៅដែលជាស្នាដៃអ្នកនិពន្ធក្រៅប្រទេសផង; មួយវិញទៀត ខ្ញុំក៏អានមានពេលបានអភិវឌ្ឍចំណេះដឹងភាសាអង់គ្លេសរបស់ខ្ញុំផងដែរ។
COMMENTS