ខ្ញុំធ្លាប់បាននិយាយខ្លះៗមកហើយអំពីសៀវភៅនេះ នៅក្នុង អត្ថបទមុន ។ ខ្ញុំបានស្គាល់សៀវភៅនេះតាមរយៈវីដេអូរឿងបែបមនោសញ្ចេតនាមួយរ...
ខ្ញុំចាប់ផ្ដើមអានសៀវភៅនេះកាលពីថ្ងៃសុក្រសប្ដាហ៍មុន ហើយទើបតែបានអានចប់នៅយប់នេះ។ សៀវភៅនេះ មានចំណុចមួយចំនួនដែលល្អគួរយកជាគតិសម្រាប់ពិចារណាក្នុងបញ្ហាជីវិតនៃដៃគូស្នេហា។ ប៉ុន្តែ និយាយឲ្យត្រង់ទៅ ខ្ញុំហាក់មានការខកចិត្តនឹងសៀវភៅនេះបន្តិច។ ខ្ញុំខកចិត្តនឹងការរៀបរៀងដែលមើលទៅហាក់មិនមានសូវមានការយកចិត្តទុកដាក់ឲ្យល្អសោះ។ ទាំងអក្ខរាវិរុទ្ធ ទាំងឃ្លោងឃ្លា, ខ្ញុំពិនិត្យឃើញថា វាមានការខុសឆ្គងដោយអន្លើ។ ខ្ញុំធ្លាប់អានសៀវភៅរបស់គ្រឹះស្ថានបោះពុម្ពផ្សាយ IDEA BOOK ពីមុនមកដែរ ហើយខ្ញុំយល់ថា សៀវភៅដែលខ្ញុំបានអានដូចជាសៀវភៅ «ការដូបច្ចុប្បន្នកាល» ជាដើមនោះជាសៀវភៅដ៏ល្អ ដែលខ្ញុំអានហើយអានទៀត; តែសម្រាប់សៀវភៅ «បើសិនជាស្នេហាធ្វើឲ្យយំ» នេះ ធ្វើឲ្យខ្ញុំផ្លាស់ប្ដូរការយល់ឃើញផ្ទុយស្រឡះពីមុន។ ខ្ញុំសង្ឃឹមថា អ្នករៀបរៀងនៃគ្រឹះស្ថានបោះពុម្ពផ្សាយ IDEA BOOK និងអ្នកនិពន្ធ អ្នករៀបរៀងនៃគ្រឹះស្ថានបោះពុម្ពផ្សាយផ្សេងៗទៀត នឹងខិតខំយកចិត្តទុកដាក់លើការងារនេះឲ្យបានល្អប្រសើរឡើងវិញតទៅ។
COMMENTS