សៀវភៅនេះជាប្រភេទសៀវភៅលើកទឹកចិត្ត ដែលស្នាដៃនិពន្ធរបស់លោកស្រី ឈួន ច័ន្ទធីតា - Jessi Yun មានកម្រាស់ប្រមាណ ២០០ ទំព័រ ហើយត្រូវបានច...
មុននឹងបញ្ចប់ ខ្ញុំសូមសម្ដែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះអ្នកនិពន្ធ ដែលបានចែករំលែកនូវបទពិសោធជីវិត និងចំណេះដឹងដ៏មានតម្លៃតាមរយៈសៀវភៅមួយក្បាលនេះ។ ខ្ញុំសូមចូលរួមលើកទឹកចិត្តដល់ការតែងនិពន្ធរបស់អ្នកនិពន្ធខ្មែរយើង ជាពិសេសអ្នកនិពន្ធវ័យក្មេងដែលជាយុវវ័យសម័យថ្មី។ ខ្ញុំសង្ឃឹមថា វិស័យការអាននិងការតែងនិពន្ធនៅកម្ពុជាយើងនឹងកាន់ការរីកចម្រើនទៅមុខជាលំដាប់។
អូ! ខ្ញុំនៅមានសៀវភៅមួយក្បាលទៀត ដែលជាស្នាដៃប្រែសម្រួលរបស់លោកស្រី ឈួន ច័ន្ទធីតា - Jessi Yun គឺសៀវភៅ «ផ្នត់គំនិត - Mindset»។ ជាបន្តទៅទៀត ខ្ញុំនឹងអានសៀវភៅនេះ ហើយឆ្លៀតពេលអានបញ្ចប់សៀវភៅជាភាសាអង់គ្លេសមួយក្បាលទៀត គឺសៀវភៅ «The Book of Calm»។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចអានបញ្ចប់សៀវភៅទាំងពីរក្បាលនេះឲ្យបានមុនដំណាច់ឆ្នាំ២០២១។
ប៉ុណ្ណឹងសិនចុះ! ជួបគ្នាពេលក្រោយទៀត!
COMMENTS