ខ្ញុំចាប់ផ្ដើមអានសៀវភៅនេះនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។ សៀវភៅនេះជាសៀវភៅដែលត្រូវបានបកប្រែពីភាសាបរទេស ដោយប្រែសម្រួលដោយលោក ...
ខ្ញុំជក់ចិត្តនឹងសៀវភៅនេះជាខ្លាំង។ វាមិនមែនត្រឹមតែជាទ្រឹស្ដីដែលមើលទៅល្អនោះទេ តែវាគឺជាទ្រឹស្ដីដែលអាចយកទៅអនុវត្តនិងទទួលបានលទ្ធផលល្អ។ ខ្ញុំស្ទើរតែអាចនិយាយបានថា គ្មានតិចនិកណាមួយក្នុងសៀវភៅនេះដែលខ្ញុំមិនចាប់អារម្មណ៍នោះទេ។ អ្នកនិពន្ធបានសម្រិតសម្រាំង ប្រមូលផ្ដុំបច្ចេកទេសសំខាន់ៗ ដែលអាចយកទៅអនុវត្ត ហើយទទួលបានលទ្ធផលល្អយ៉ាងពិតប្រាកដ។
សៀវភៅទាំងពីរក្បាលនេះ ត្រូវបាននិពន្ធឡើងក្នុងរបៀបប្រហាក់ប្រហែលគ្នា ដោយមានការលើកយកបច្ចេកទេសនីមួយៗមកពន្យល់បកស្រាយ និងលើកឧទាហរណ៍ជាក់ស្ដែងមកបញ្ជាក់។ អ្វីដែលខុសគ្នានោះគឺថា សៀវភៅ "វិធីនិយាយទៅកាន់មនុស្សគ្រប់គ្នានៃគ្រប់ស្ថានការណ៍ (How to Talk to Anyone)” របស់លោកស្រី លីល (Leil Lownes) មានការពន្យល់បកស្រាយខ្លីៗ ងាយយល់ មិនដូចសៀវភៅរបស់លោក ដេល-ខារ៍ណេគី ដែលពន្យល់រៀបរាប់វែងអន្លាយពេកនោះទេ។
ជាបន្តទៅទៀតនេះ ខ្ញុំជ្រើសរើសយកសៀវភៅរបស់លោក ដេល-ខារ៍ណេគី ដែលខ្ញុំបានទិញតាំងពីខែសីហា ឆ្នាំ២០២២ ដើម្បីយកមកអានបន្ត។ សៀវភៅនេះមានចំណងជើងថា "វិធីនិយាយក្នុងចំណោមមហាជន (How to Develop Self-Confidence and Influence People by Public Speaking)”។
ជួបគ្នាម្ដងទៀតនាពេលឆាប់ៗនេះ!
០១.០២.២០២៣ ៦:៣៨ ព្រឹក
COMMENTS