ចុងសប្ដាហ៍មុន ខ្ញុំបានជជែកសំណេះសំណាលជាមួយមិត្តរួមការងាររបស់ខ្ញុំ ដោយគាត់ទើបតែបានអានសៀវភៅនេះចប់។ ដំបូង ខ្ញុំគ្មានបំណងអា...
គាត់បាននិយាយប្រាប់ខ្ញុំយ៉ាងខ្លីៗអំពីសៀវភៅនេះ ហើយថែមទាំងឲ្យខ្ញុំខ្ចីសៀវភៅនេះយកមកអានទៀតផង។ ថ្វីបើខ្ញុំនៅមានសៀវភៅផ្សេងដែលត្រូវអានបញ្ចប់ ខ្ញុំក៏មិនអាចបដិសេធនឹងបំណងល្អរបស់គាត់បានដែរ។ នៅព្រឹកថ្ងៃចន្ទសប្ដាហ៍នេះ គាត់បានយកសៀវភៅនេះប្រគល់ឲ្យខ្ញុំអាន។ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំនឹងសងសៀវភៅនេះទៅគាត់វិញនៅចុងខែនេះ ដោយខ្ញុំនៅមានសៀវភៅផ្សេងទៀតដែលមិនទាន់បានអានចប់។
ព្រឹកមិញ ខ្ញុំបានអានសៀវភៅ "តម្រាពិជ័យសង្គ្រាម ស៊ុន ជឺ" ចប់ ហើយខ្ញុំបន្តអានសៀវភៅនេះ ដោយទុកសៀវភៅពីរក្បាលផ្សេងទៀតអានបន្តនៅពេលក្រោយ។ ខ្ញុំសម្រេចចិត្តយកសៀវភៅនេះមកអាន ព្រោះចង់សងទៅមិត្តខ្ញុំវិញឲ្យបានឆាប់ជាងការសន្យារបស់ខ្ញុំ ឯសៀវភៅរបស់ខ្ញុំផ្សេងទៀតនោះ ខ្ញុំអាចមានពេលច្រើនដើម្បីអានបញ្ចប់នៅពេលក្រោយ។
១៨ កុម្ភៈ ២០២៣ ម៉ោង ១:៤០ នាទីរសៀល
COMMENTS