ខ្ញុំបានស្គាល់លោក ង៉ែត ពិសិត តាមរយៈមិត្តរបស់ខ្ញុំ កាលរៀនថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ ពេលនោះជាពេលដ...
កាលរៀននៅសាកលវិទ្យាល័យ ខ្ញុំក៏ធ្លាប់បានជួបប្រាស្រ័យទាក់ទងនឹងលោក ង៉ែត ពិសិត ខ្លះៗដែរ។ ខ្ញុំនៅចាំថា មានម្ដងនោះ យើងបានជួបគ្នានៅបណ្ណាល័យសាលា ហើយយើងបានជជែកគ្នាពីនេះពីនោះ ហើយគាត់ថែមទាំងប្រាប់ខ្ញុំនិងសួរនាំខ្ញុំអំពីការរៀបចំបង្កើតកម្មវិធីអានសៀវភៅលើទូរសព្ទដៃទៀតផង។ កាលនោះ ខ្ញុំបានផ្ដល់ព័ត៌មានអំពីគម្រោងបង្កើតកម្មវិធីនេះទៅមិត្តខ្ញុំម្នាក់ ដោយគិតថាគាត់អាចនឹងចាប់អារម្មណ៍លើការងារនេះ ព្រោះគាត់ក៏មានជំនាញសរសេរកម្មវិធីទូរសព្ទស្រាប់។ ពេលនោះ ប្រហែលមិត្តខ្ញុំមិនបានទាក់ទងទៅលោក ង៉ែត ពិសិត អំពីកិច្ចការងារនេះទេ។ ក្រោយមក ខ្ញុំក៏បានទទួលដំណឹងថា លោក ង៉ែត ពិសិត បានបង្កើតកម្មវិធីសម្រាប់អានសៀវភៅនៅលើទូរសព្ទដៃរួចរាល់ហើយ។
ក្នុងឆមាសនេះ ខ្ញុំត្រូវធ្វើកិច្ចការងារសាលាមួយដែលតម្រូវឲ្យសិក្សាស្រាវជ្រាវលើក្រុមហ៊ុនណាមួយដែលមានប្រើប្រាស់បច្ចេកវិទ្យា ហើយរៀបចំជាយុទ្ធសាស្ត្រឌីជីថល (Digital Strategy) សម្រាប់ក្រុមហ៊ុននោះ។ ខ្ញុំបានទាក់ទងទៅលោក ង៉ែត ពិសិត ហើយសុំណាត់ជួបគាត់ ដើម្បីសុំព័ត៌មានអំពីកម្មវិធីរបស់គាត់ សម្រាប់រៀបចំធ្វើកិច្ចការងារស្រាវជ្រាវមួយនេះ។
ក្រោយពីបានណាត់ជួបគាត់កាលពីថ្ងៃព្រហស្បតិ៍រួចមក ខ្ញុំក៏បានចូលទៅអានសៀវភៅនេះក្នុងកម្មវិធីទូរសព្ទ។ ខ្ញុំអានសៀវភៅនេះតាំងពីថ្ងៃសុក្រ តែមិនទាន់បានសរសេរកំណត់ហេតុនោះទេ ទើបតែយប់នេះ ខ្ញុំឆ្លៀតពេលសរសេរដោយរម្លឹករឿងចាស់ៗខ្លះដែលខ្ញុំនៅចាំ។
យប់ជ្រៅណាស់ទៅហើយ! ខ្ញុំសូមបញ្ចប់ត្រឹមនេះហើយ។
រាត្រីសួស្ដី!
២៥ មីនា ២០២៣ ម៉ោង ១១:៤៤ នាទីយប់
COMMENTS