$code: Links

កំណត់ហេតុ៖ រៀបរាប់​ពីនេះពីនោះ ៥​ខែដំបូង​នៃ​ឆ្នាំ២០២៣

SHARE:

សួស្ដី​អ្នក​ទាំងអស់​គ្នា! ថ្ងៃនេះ ខ្ញុំ​មក​សរសេរ​រឿង​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ក្នុង​រយៈពេល​កន្លង​មក​នេះ ដែល​ខ្ញុំ​ខកខាន​មិន​បាន​សរសេរ​ទុក​ក្ន...

សួស្ដី​អ្នក​ទាំងអស់​គ្នា!

ថ្ងៃនេះ ខ្ញុំ​មក​សរសេរ​រឿង​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ក្នុង​រយៈពេល​កន្លង​មក​នេះ ដែល​ខ្ញុំ​ខកខាន​មិន​បាន​សរសេរ​ទុក​ក្នុង​កំណត់ហេតុ។ ខ្ញុំ​មាន​រឿង​ជា​ច្រើន​ដែល​ត្រូវ​កត់ត្រា​ទុក តែ​ដោយ​រវល់​នឹង​កិច្ច​ការងារ បូក​រួម​និង​ការ​ខ្ជិលច្រអូស​ខ្លះ​ផង ខ្ញុំ​ក៏​បាន​ត្រឹម​តែ​ទុក​រឿង​ទាំង​នោះ​ចោល​ក្នុង​លំហ​នៃ​ការ​ចងចាំ​ដ៏​ស្ដួចស្ដើង​របស់​ខ្ញុំ។ ដោយសារ​ចង់​រក្សា​អ្វីៗ​ទាំង​នោះ​ទុក ទើប​ថ្ងៃ​នេះ​ខ្ញុំ​ខិតខំ​បង្ហើយ​ការងារ ដើម្បី​យក​ពេលវេលា​មក​សរសេរ​រៀបរាប់​រឿង​ទាំង​នោះ​ទុក​នៅ​ទី​នេះ។

ខ្ញុំ​ចាប់​ផ្ដើម​និយាយ​ពី​ការងារ​ដែល​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ជា​មុន​សិន មុន​ពេល​ដែល​និយាយ​អំពី​ភាព​អសកម្ម​នានា​ក្នុង​ពេល​កន្លង​ទៅ​នេះ។

រឿង​ដែល​ល្អ​ដំបូង​គេ​នេះ​គឺ សម្រាប់​ឆ្នាំ​នេះ ខ្ញុំ​បាន​ចំណាយ​ពេល​វេលា​ច្រើន​លើ​ការ​អាន​សៀវភៅ។ គិត​ត្រឹម​ខែ​មីនា ខ្ញុំ​អាន​សៀវភៅ​បាន​ដប់​ក្បាល សម្រាប់​ឆ្នាំ២០២៣​នេះ។ រឿង​ល្អ​មួយ​ទៀត​គឺ ខ្ញុំ​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន ទាំង​ថ្ងៃ​ទាំង​យប់ ដើម្បី​រៀប​ចំ Blog ឡើង​វិញ។ ក្រោយ​ពេល​បាន​ជួប​សម្ភាសន៍​ជាមួយ​មិត្ត​ខ្ញុំ​ម្នាក់​កាល​ពី​ថ្ងៃ​ទី២២ ខែ​មីនា ខ្ញុំ​ចាប់​ផ្ដើម​កែប្រែ​គំនិត​ពី​ការ​រៀបចំ​មាតិកា​ដាក់​បញ្ចូល​ក្នុង WordPress មក​រៀបចំ​ដាក់​បញ្ចូល​ក្នុង Blogspot នេះ​វិញ។ ខ្ញុំ​បាន​រៀបចំ​ការងារ​នេះ​តាំង​ពី​ចុង​ខែ​មីនា​រហូត​មក​ទល់​នឹង​ពេល​​នេះ។

អូ! ប្រហែល​ខ្ញុំ​ធ្លាប់​បាន​សរសេរ​ត្អូញត្អែរ​ខ្លះៗ​មក​ហើយ​អំពី​ភាព​រវល់​ក្នុង​ឆ្នាំ​នេះ គឺ​ថា ខ្ញុំ​បាន​ចាប់​ផ្ដើម​ចូល​រៀន​បន្ត​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​កាល​ពី​ដើម​ឆ្នាំ​នេះ។ ដោយ​រវល់​នឹង​ការងារ​សិក្សា​រៀនសូត្រ​និង​ការងារ​នៅ​កន្លែង​ធ្វើ​ការ​ផង​នោះ ទើប​ខ្ញុំ​បាន​វា​ជា​លេស​ត្អូញត្អែរ​ថា​រវល់​ណាស់។ ក្នុង​រយៈពេល​កន្លង​ទៅ​នេះ ខ្ញុំ​មិន​បាន​អនុវត្ត​ការងារ​តាម​កាលវិភាគ​ដែល​បាន​កំណត់​នោះ​ទេ ហើយ​ផ្នែក​វិន័យ​ផ្ទាល់ខ្លួន​ទៀតសោត​ក៏​ធ្លាក់​ចុះ​ជា​ខ្លាំង​ណាស់​ដែរ។ បើ​និយាយ​ពី​រឿង​រវល់ ខ្ញុំ​យក​វា​ធ្វើ​ជា​លេស​តាំង​ពី​ឆ្នាំ២០២២​មក​ម៉្លេះ។ តែ​គិតៗ​ទៅ... គឺ​ពិត​ជា​រវល់​មែន​ហ្នឹង! ក្នុង​ឆ្នាំ២០២២ ខ្ញុំ​បាន​ប្រឈម​មុខ​នឹង​ភាព​រវល់​ជាមួយ​នឹង​ការងារ​ជា​ច្រើន រហូត​ភាព​រវល់​ទាំង​នោះ​ក្លាយ​ទៅ​ជា​ទម្លាប់​ធម្មតា​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ គឺ​ថា នៅ​ជា​មួយ​ភាព​រវល់​ទាំង​នោះ​យូរ​ទៅ​ខ្ញុំ​ក៏​អាច​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង ការ​សម្របសម្រួល​ជាមួយ​ភាព​រវល់​ទាំង​អស់​នោះ​បាន​ដោយ​ពុំ​សូវ​លំបាក​អ្វី​នោះ​ទេ។ ក្រោយ​ពី​សម្របសម្រួល​ការងារ​ទាំង​អស់​នោះ​បាន ខ្ញុំ​បាន​ឆ្លៀត​ពេល​ដើម្បី​កម្សាន្ត​អារម្មណ៍​ច្រើន​ជាមួយ​ការ​ទស្សនា​វីដេអូ​រឿង​ផ្សេងៗ ជា​ពិសេស​រឿង​របស់ សាស្ត្រា​ហ្វៀម តែ​ម្ដង។ បើ​ជ្រុល​ជា​រម្លឹក​ដល់​ឆ្នាំ២០២២ ខ្ញុំ​ក៏​គួរ​រម្លឹក​ឡើង​វិញ​ដែរ​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​មុតមាំ​ក្នុង​ឆ្នាំ​នោះ គឺ​ខ្ញុំ​បាន​រក្សា​ឧបោសថសីល​ជាប់​ជា​ប្រចាំ​ថ្ងៃ​អស់​កាល​បី​ខែ។ ឥលូវ បន្ត​និយាយ​ពី​រឿង​រវល់​ក្នុង​ឆ្នាំ២០២៣​បន្ត​ទៀត។ សម្រាប់​ឆ្នាំ​នេះ ខ្ញុំ​រវល់​ច្រើន​តែ​ជាមួយ​ការងារ​សិក្សា​រៀនសូត្រ និង​ការ​រៀបចំ Blog ឡើង​វិញ។ ចំពោះ​ការ​រៀបចំ Blog ខ្ញុំ​បាន​ចំណាយ​ពេល​ច្រើន; ពេល​ខ្លះ ចូល​ដេក​ម៉ោង​មួយ​ម៉ោង​ពីរ ឬ​មិន​ដេក​ពេញ​មួយ​យប់​ក៏​មាន​ដែរ។ ដោយ​សារ​ការ​ធ្វើ​ការងារ​ដោយ​គ្មាន​កាលវិភាគ​និង​ការ​កំណត់​ច្បាស់លាស់​បែប​នេះ​ហើយ ទើប​ក្នុង​ខែ​មិថុនា​នេះ ខ្ញុំ​សម្រេច​ចិត្ត​រៀបចំ​កាលវិភាគ​ឡើង​វិញ។

រឿង​មួយ​ទៀត គឺ​ការ​គ្រប​សង្កត់​នូវ​អកុសល​ធម៌។ ក្រោយ​ពេល​បញ្ចប់​ការ​រក្សា​ឧបោសថសីល​ក្នុង​ពុទ្ធសករជ២៥៦៦ ឆ្នាំ២០២២ រួចមក កិច្ចការ​គ្រប​សង្កត់​អកុសលធម៌​នេះ​មិន​ដំណើរការ​ទៅ​ដោយ​ភាព​ល្អ​ប្រសើរ​ទៀត​នោះ​ទេ។ អកុសលធម៌​បាន​គ្រប​សង្កត់​លើ​ខ្លួន​ខ្ញុំ​ជា​បន្ត​បន្ទាប់​រហូត​មក។ ខ្ញុំ​យល់​ថា អកុសលធម៌​ទាំង​នោះ​កំពុង​មាន​អំណាច​ខ្លាំងក្លា​ជាង​កុសលធម៌​ដែល​ធ្លាប់​មាន​នា​ពេល​កន្លង​មក។ នៅ​ថ្ងៃ​ទី៣ ខែ​កុម្ភៈ កំលុង​ពេល​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ត្រលប់​ទៅ​ផ្ទះ​វិញ ខ្ញុំ​គិត​សង្វេគ​ដល់​ខ្លួនឯង​ជា​ពន់ពេក ដែល​បណ្ដែតបណ្ដោយ​ឲ្យ​អកុសលធម៌​គ្រប​សង្កត់​បាន​ជា​រឿយៗ។ ខ្ញុំ​រឭក​ដល់​អំពើ​ទាំងឡាយ និង​គុណ​នៃ​សប្បុរស​ដែល​លោក​តែង​មាន​ព្យាយាម​ដ៏​ក្រៃ​លែង​ក្នុង​ការងារ​គ្រប​សង្កត់​នូវ​អកុសលធម៌ ហើយ​ព្យាយាម​ក​ពូន​នូវ​កុសលធម៌​ទាំងឡាយ​ឲ្យ​ចម្រើន​ឡើង​មិន​ដាច់។

នៅ​ថ្ងៃ​ទី៤ ខែ​ឧសភា ខ្ញុំ​បាន​ទៅ​ចូលរួម​ពិធី​បុណ្យ​មហា​វិសាខបូជា​នៅ​វត្ត​និគ្រោធវ័ន គល់ទទឹង។ ក្នុង​ពេល​ហែ​ព្រះបរមសារីរិកធាតុ ខ្ញុំ​បាន​ទទួល​ផ្កា​ម្លិះ​ពី​ដូន​ចាស់​ម្នាក់​ដើម្បី​យក​ទៅ​បូជា។ ខ្ញុំ​ក៏​បាន​ទទួល​ផ្កា​ឈូក​ប្រាំ​ទង​ពី​ប្អូន​ប្រុស​ម្នាក់ ដែល​ក្នុង​ពេល​រៀបចំ​ហែ ប្អូន​ប្រុស​នោះ​ឈរ​នៅ​ខាង​មុខ​ខ្ញុំ លុះ​ដល់​ពេល​ត្រលប់​មក​ដល់​ក្បែរ​ព្រះ​ត្រៃរតន​ចេតិយ ប្អូន​ប្រុស​នោះ​បាន​ហុច​ផ្កា​ឈូក​ឲ្យ​ខ្ញុំ​ដើម្បី​យក​ទៅ​បូ​ជា។ សូម​អ្នក​ទាំង​អស់​គ្នា​រីករាយ អនុមោទនា​នូវ​បុណ្យ​ទាំង​ឡាយ​នោះ​ផង​ចុះ។

ខ្ញុំ​ចង់​រម្លឹក​បន្តិច​អំពី​រឿង​ផ្ទាល់​ខ្លួន​ខ្លះៗ​ក្នុង​កំលុង​ពេល​នៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍។ ខ្ញុំ​បាន​ស្គាល់​កីឡាការិនី​ដ៏​ឆ្នើម​មួយ​រូប គឺ​បងស្រី ស្រួង ភាវី។ ខ្ញុំ​ពុំ​ធ្លាប់​បាន​ស្គាល់​បងស្រី​ពី​មុន​មក​នោះ​ទេ ហើយ​ក៏​ពុំ​សូវ​ចាប់អារម្មណ៍​នឹង​កីឡា​ផ្សេងៗ​ប៉ុន្មាន​នោះ​ទេ។ ដំបូង ខ្ញុំ​បាន​ឃើញ​រូបភាព​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម Facebook ដោយ​ពេល​នោះ ខ្ញុំ​ចាប់អារម្មណ៍​បំផុត​លើ​បែបបទ​នៃ​ការ​ស្លៀកពាក់​របស់​បងស្រី។ ក្រោយ​មក ខ្ញុំ​ក៏​បាន​ស្រាវជ្រាវ​ព័ត៌មាន​ខ្លះៗ​អំពី​បងស្រី ស្រួង ភាវី ហើយ​ខ្ញុំ​ហាក់​មាន​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង​លើ​ប្រភេទ​កីឡា​ដែល​បងស្រី​ចូលរួម​ប្រកួត។ ខ្ញុំ​គិត​ថា​វា​ជា​ប្រភេទ​កីឡា​មួយ​បែប​ដែល​ធ្វើ​ឲ្យ​យើង​ផ្ចង់​អារម្មណ៍​បាន​ល្អ មាន​សមាធិ​ខ្ពស់។ រឿង​មួយ​ទៀត គឺ​កីឡាការិនី បូ សំណាង; នាង​បាន​អង្រួន​បេះដូង​មនុស្សម្នា​ជាច្រើន ដែល​ក្នុង​នោះ​បូក​រួម​ទាំង​ខ្ញុំ​ម្នាក់​ដែរ។ ខ្ញុំ​បាន​ទស្សនា​វីដេអូ​និង​បាន​អាន​ព័ត៌មាន​មួយ​ចំនួន​អំពី​នាង ហើយ​វា​ធ្វើ​ឲ្យ​ខ្ញុំ​ក្ដុកក្ដួល​ក្នុង​ចិត្ត និង​នឹក​ស្ងើចសរសើរ​នាង​ជា​ខ្លាំង។

ភ្ជាប់​គ្នា​នឹង​រឿង​កីឡាការិនី បូ សំណាង នេះ​ដែរ, កាល​ពី​ថ្ងៃ​ទី២៣ ខែ​មករា ខ្ញុំ​បាន​គិត​ដល់​ចំណុច​ពិសេស​មួយ​ដែល​ខ្ញុំ​ធ្លាប់​បាន​ស្ដាប់​មក (ខ្ញុំ​ភ្លេច​ប្រភព) គឺ​ថា មនុស្ស​យើង​ត្រូវ​មាន​ឥរិយាបថ​និង​ការ​គិត​មួយ​បែប​ដែល​ថា "យើង​អាច​ធ្វើ​បាន" (Can-Do-Attitude)។ នៅ​កំឡុង​ខែ​មករា​ដើម​ឆ្នាំ​នេះ ខ្ញុំ​មាន​ភាព​រវល់​ច្រើន​គួរសម ហើយ​ខ្ញុំ​នឹក​គិត​ដល់​ចំណុច​នេះ គឺ​ថា យើង​មិន​ត្រូវ​កើតទុក្ខ​ជាមួយ​និង​បញ្ហា តែ​ត្រូវ​ក្លាហាន​យក​ឈ្នះ​បញ្ហា​ឲ្យ​បាន ពោល​គឺ​ត្រូវ​គិត​និង​ខិតខំ​ធ្វើ​ឲ្យ​បាន។

មុន​នឹង​បញ្ចប់ ខ្ញុំ​ចង់​ត្រលប់​ទៅ​និយាយ​រឿង​ការ​គ្រប​សង្កត់​អកុសលធម៌​បន្តិច​ទៀត។ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ខ្ញុំ​បាន​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook Page វត្ត​និគ្រោធវ័ន គល់​ទទឹង។ ពេល​នោះ ខ្ញុំ​បាន​ស្ដាប់​ពី​ប្រវត្តិ​ខ្លះៗ​របស់​ព្រះ​ភិក្ខុ​មួយ​រូប ដែល​ព្រះ​អង្គ​បាន​សម្ដែង​ធម្មទេសនា​អំពី "ការ​ក្រៀក​ចិត្ត​ចេញ​អំពី​អកុសលធម៌​ទាំងឡាយ"។ នៅ​ថ្ងៃ​នោះ​ក៏​ត្រូវ​ជា​ថ្ងៃ​ខួប​ដែល​ព្រះអង្គ​បាន​ចូល​មក​បដិបត្តិ​ក្នុង​ព្រះ​សាសនា​នេះ។ ព្រះអង្គ​បាន​សម្ដែង​អំពី​ដំណើរ​រឿង​ខ្លះៗ​ដែល​ធ្វើ​ឲ្យ​ព្រះអង្គ​បាន​ចូល​មក​សាងផ្នួស ទាំង​ដែល​ព្រះអង្គ​ជា​អតីត​កូន​អ្នក​នេសាទ​ត្រី ដែល​តែងតែ​ប្រកប​កិច្ច​ការងារ​នោះ​ជាប្រចាំ​ដើម្បី​ចិញ្ចឹម​ជីវិត។ ព្រះអង្គ​បាន​រឭក​នឹក​ឃើញ​ដល់​ការ​ក្រៀក​ចិត្ត​ចេញ​ពី​អកុសលធម៌​ទាំងឡាយ​ម្ដង​បន្តិចៗ រហូត​អកុសលធម៌​ទាំង​នោះ​ទន់​ទាប​ទៅ ហើយ​កុសលធម៌​ក​ពូន​ឡើង​ជា​លំដាប់ គឺ​ដោយ​ការ​គ្រៀក​ចិត្ត​ចេញ​ពី​អកុសលធម៌​ទាំងឡាយ​ម្ដង​បន្តិចៗ​នោះ​ឯង។ ក្នុង​ថ្ងៃ​នោះ ខ្ញុំ​មាន​ចិត្ត​ជ្រះថ្លា​យ៉ាង​ក្រៃលែង​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ព្រះអង្គ។ សង្ឃដីកា​របស់​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​រឭក​ដល់​ខ្លួនឯង​ដែល​ចេះ​តែ​បណ្ដែត​បណ្ដោយ​ឲ្យ​អកុសលធម៌​គ្រប​សង្កត់​បាន​ជា​រឿយៗ​នោះ។ នៅ​ថ្ងៃទី២៤ ខែ​មេសា ខ្ញុំ​បាន​និយាយ​នឹង​ខ្លួនឯង​ថា ខ្ញុំ​បាន​ភ្លេច​គោលដៅ​របស់​ខ្លួនឯង គឺ​សន្តិភាព​ផ្លូវ​ចិត្ត។ ខ្ញុំ​បណ្ដែតបណ្ដោយ​ជ្រុល​ពេក​ហើយ! គួរ​ខិតខំ​ចម្រើន​នូវ​កុសលធម៌ និង​គ្រប​សង្កត់​នូវ​អកុសលធម៌​ទាំងឡាយ​ឲ្យ​ថយ​ចុះ​ទៅ។

ខ្ញុំ​គិត​ថា​ខ្ញុំ​នឹង​បញ្ចប់​ការ​សរសេរ​ត្រឹម​នេះ​ហើយ។ តែ​ខ្ញុំ​នៅ​នឹក​ឃើញ​រឿង​មួយ​ទៀត​ដែល​មិន​ទាន់​បាន​សរសេរ គឺ​ខ្ញុំ​បាន​សម្រេចចិត្ត​សរសេរ​កូដ​ឡើង​វិញ​ហើយ។ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ខ្ញុំ​បាន​ប្រាប់​ខ្លួនឯង​ថា ខ្ញុំ​ឈប់​សរសេរ​កូដ​ទៀត​ហើយ។ ថ្មីៗ​នេះ ក្រោយ​ពី​គិត​ពិចារណា​អស់​ពេល​ជា​ច្រើន​ថ្ងៃ​រួច​មក នៅ​ថ្ងៃទី២៥ ខែ​មេសា ខ្ញុំ​បាន​សម្រេចចិត្ត​ថា​នឹង​បន្ត​ការងារ​សរសេរ​កូដ​ឡើង​វិញ។

ណ្ហើយ! បញ្ចប់​ត្រឹម​នេះ​ចុះ។ កិច្ចការ​បន្ទាប់ ខ្ញុំ​នឹង​ខិតខំ​អាន​បញ្ចប់​សៀវភៅ "វិធី​និយាយ​ក្នុង​ចំណោម​មហាជន" ដែល​ខ្ញុំ​ចាប់ផ្ដើម​អាន​តាំង​ពី​ខែ​កុម្ភៈ​មក​ម៉្លេះ ហើយ​ទុក​ចោល​មិនសូវ​បាន​អាន​ជាប់លាប់​នោះ​ទេ។ ខ្ញុំ​នឹង​រៀបចំ​កាលវិភាគ​ឡើង​វិញ ដោយ​គិតគូរ​ដល់​ពេលវេលា​សម្រាប់​ការ​សរសេរ​កំណត់ហេតុ​ជា​ប្រចាំ ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ ការ​រៀបចំ Blog និង​ការ​បង្កើន​ចំណេះដឹង​នៃ​ការ​សរសេរ​កូដ។

ជួប​គ្នា​ពេល​ក្រោយ​ទៀត​ណា!

២ មិថុនា ២០២៣ ៤:២៨ នាទី​រសៀល

COMMENTS

$title: Post Section

$title: Reaction Button

$title: Reminder

Thank you for visiting our website and engaging with our content. We want to remind you that all content on this website, including text, images, videos, and other materials, is protected by copyright laws. Reproducing, copying, or distributing any of our content without permission is prohibited.

We ask that you respect our intellectual property rights and refrain from any unauthorized use of our content. If you would like to use any of our content for commercial or non-commercial purposes, please contact us to request permission.

Read more: Terms

NEW UPDATES ABOUT THIS SITE$type=blogging$show=/p/site-info.html

Name

ACCD,1,Ajahn Sumedho,5,Contend With Myself,4,Coursework,1,DoIT-MoI,34,Donald J. Trum,2,Dyna KIM,1,E-បណ្ណាល័យ,4,eLibrary,1,English,46,ent: Jokes,1,ent: Poems,1,ent: Stories,1,Entertainment,1,Extracted From Facebook,2,Facebook,1,Fight With Myself,1,Google Sheets,6,Knowledge,3,kwl: Reviews,1,kwl: Tips,1,lan: English,51,lan: Khmer,1,Moral Stories,1,News,2,nws: Global,1,nws: Local,1,Quotes,1,rac: hide,1,Rangsey HENG,1,Rhonda Byrne,1,Robert I. Kiyosaki,2,Steve Jobs,1,tag: hi,1,tag: ភាសាខ្មែរ,1,Testimonials,3,Thich Nhat Hanh,15,Uncategorized,2,កំណត់ហេតុ,333,កំណាព្យ,36,កម្សាន្ត,37,ការតែងនិពន្ធ,8,កិច្ចការសាលា,30,កេង-វ៉ាន់សាក់,3,កែម-ឡី,42,ក្របសៀវភៅ,13,គង់-ប៊ុនឈឿន,3,គំនិតនិងទស្សនៈ,18,គន្លឹះ,4,គបផ សាស្ត្រា,12,គយ-សារុន,2,គាំង-សុភា,1,គីម-ឌីណា,2,ងិន-ភេន,2,ចក់-ឫទ្ធី,1,ចំណេះដឹង,51,ច័ន្ទ-សំណព្វ,2,ច័ន្ទ-ឫទ្ធី,2,ចាន់-ពិសុទ្ធ,3,ឈុន-សំណាង,2,ឈ្លោះនឹងខ្លួនឯង,39,ញ៉េប-សែ,1,ទិវាជាតិអំណាន,1,ទុត-បូ,98,ធីតាឯកសង្ក្រាន្ត,1,នូ-ហាច,3,នួន-ពេជ្រស៊ូដេនី,2,ប៊ុត-សាវង្ស,8,បេតិកភណ្ឌ,3,ផលព្រឹក្ស,29,ព័ត៌មាន,23,ពិព័រណ៍សៀវភៅកម្ពុជា,18,ព្រះពុទ្ធដីកា,3,ភេ-និមល,1,យិន-លួត,2,យូណេស្កូ,3,រម្លឹករឿងចាស់,10,រូបភាព,2,រឿង,59,រឿងកំប្លែង (កែម-ឡី),19,រឿងបុរសពាក់អាវសតែចិត្តខ្មៅ,19,រៀនពាក្យខ្មែរ,99,រៀនពាក្យថ្មី,2,រៀនអង់គ្លេស,1,លី-សុវីរ,3,វិវេចនា,1,វីដេអូ,20,សមាគមអក្សរសិល្ប៍ នូ ហាច,8,សម្ដេចព្រះមហាឃោសនន្ទ,13,សុខ-ចាន់ផល,9,សុខ-ប្រីម,1,សុគន្ធ-នីសា,1,សុទ្ធ-បូផា,2,សូក្រាត,2,សៀវភៅ,3,សៀវភៅនិងការអាន,170,សេង-ច័ន្ទមុនីរតន៍,1,សេង-ឌីណា,1,សោន-វណ្ណៈ,1,ស្រង់ពីហ្វេសប៊ុក,105,ហេង-រស្មី,2,ហ្សង់-ហ្វ្រង់ស័រ តាន់,2,អំពីផ្ទះរង្សី,3,អាចារ្យ ឆា,6,អានម្ដងទៀត,1,អ៊ឹម-រជ្ជនី,1,
ltr
item
RANGSEYhome ― Rangsey P. HENG: កំណត់ហេតុ៖ រៀបរាប់​ពីនេះពីនោះ ៥​ខែដំបូង​នៃ​ឆ្នាំ២០២៣
កំណត់ហេតុ៖ រៀបរាប់​ពីនេះពីនោះ ៥​ខែដំបូង​នៃ​ឆ្នាំ២០២៣
RANGSEYhome ― Rangsey P. HENG
https://rangseyhome.blogspot.com/2023/06/description-of-the-past-five-months.html
https://rangseyhome.blogspot.com/
https://rangseyhome.blogspot.com/
https://rangseyhome.blogspot.com/2023/06/description-of-the-past-five-months.html
true
8915892745398865520
UTF-8
Loaded All Posts Not found any posts VIEW ALL Read more Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Codes or Texts Select All Codes or Texts All codes or texts were copied to your clipboard Can not copy the codes or texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Contents