ខ្ញុំមានអារម្មណ៍មិនល្អទេ។ វាកើតឡើងតាំងពីសប្ដាហ៍មុន ហើយបន្តរហូតមកដល់ពេលនេះ។ ខ្ញុំនៅតែមានអារម្មណ៍ថាមិនសប្បាយចិត្ត។ ខ្ញ...
តាមពិត បញ្ហាផ្លូវអារម្មណ៍នេះវាលើសពីអ្វីដែលយើងគិតដល់។ សំណួរខាងលើនេះជាសំណួរដែលកើតចេញពីការគិតរបស់ខ្ញុំក្នុងពេលដែលខ្ញុំមានអារម្មណ៍ល្អ ដែលមិនមែនជាការពិតគ្រប់ជ្រុងជ្រោយនោះទេ។ ខ្ញុំស្រាប់តែយល់ថា ក្នុងនាមខ្ញុំជាអ្នកស្ដាប់ម្នាក់ ខ្ញុំមិនគួរលើកឡើងនូវសំណួរបែបនោះឡើយ។ អារម្មណ៍មិនល្អដែលបានកើតឡើងនាពេលប៉ុន្មានថ្ងៃកន្លងមកនេះ ធ្វើឲ្យខ្ញុំយល់បានច្រើនបន្ថែមទៀតអំពីបញ្ហាសុខភាពផ្លូវចិត្តដែលខ្ញុំតែងតែផ្ដោតការយកចិត្តទុកដាក់លើមនុស្សនៅជុំវិញខ្លួនខ្ញុំ។ វាក៏ជាការយល់ដឹងបន្ថែមអំពីអារម្មណ៍និងសុខភាពផ្លូវចិត្តផ្ទាល់ខ្លួនផងដែរ។
មុននេះ ខ្ញុំបានប្រមូលកិច្ចការមកធ្វើ តែវាហាក់មិនស្រួលក្នុងចិត្តសោះ ហើយខ្ញុំក៏បែរមកសរសេរកំណត់ហេតុវិញ ព្រោះវាជាវិធីដែលខ្ញុំធ្លាប់អនុវត្តមកហើយ ហើយវាក៏ផ្ដល់លទ្ធផលល្អប្រសើរលើបញ្ហាសុខភាពផ្លូវចិត្តប្រចាំថ្ងៃ។ កិច្ចការដែលខ្ញុំបានគ្រោងទុកកាលពីសប្ដាហ៍មុននោះ ខ្ញុំមិនបានធ្វើនោះទេ។ បញ្ហាគឺវាចាប់ផ្ដើមពីរឿងតូចតាចបែបនេះឯង។ ការរៀបចំចាត់ចែងការងារប្រចាំថ្ងៃនេះវាជារឿងដ៏សំខាន់មួយដែលមិនគួរមើលរំលង។ អារម្មណ៍ម៉្យាងដែលខ្ញុំធ្លាប់បានកត់សម្គាល់មកជាហូរហែសម្រាប់ខ្ញុំ ហើយមនុស្សមួយចំនួនដែលខ្ញុំបានស្គាល់ក៏ជួបនឹងអារម្មណ៍បែបនេះដែរ; វាគឺជាអារម្មណ៍ម៉្យាងដែលមិត្តខ្ញុំធ្លាប់ហៅថា “Unmotivated”។ វាក៏ជះឥទ្ធិពលខ្លាំងណាស់ដែរសម្រាប់កិច្ចការងារប្រចាំថ្ងៃ។
មួយរយៈចុងក្រោយនេះ ទោះខ្ញុំជួបនឹងអារម្មណ៍ “Unmotivated” ខ្ញុំក៏នៅតែមានការគិតម៉្យាងដែលថា ខ្ញុំជឿជាក់ថាខ្ញុំអាចដោះស្រាយវាបាន ហើយវានឹងត្រលប់មករកសភាពល្អប្រសើរដូចដើមវិញ។ ខ្ញុំតែងតែមានអារម្មណ៍វិជ្ជមានបែបនេះ នៅរយៈពេលចុងក្រោយនៃអារម្មណ៍មិនល្អទាំងនោះ។
ថ្ងៃនេះសរសេរតែប៉ុណ្ណឹងចុះ! ខ្ញុំនឹងរៀបចំដោះស្រាយវាឲ្យបានល្អ។
១២ មិថុនា ២០២៣
COMMENTS