ដំបូង ខ្ញុំគិតថាគ្រាន់តែអានគោលនយោបាយនេះដោយត្រួសៗនោះទេ។ សប្ដាហ៍មុន ខ្ញុំបានអានឯកសារនេះខ្លះរួចមកហើយ តែដើម្បីរៀបចំកិច្ច...
ខ្ញុំស្រង់ខ្លឹមសារនៃខ្លះៗនៃ "គោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០" ដូចខាងក្រោម៖
- គោលនយោបាយ
- ដឹកនាំរៀបចំដោយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
- បានទទួលការឯកភាពពីគណៈរដ្ឋមន្ត្រី ក្នុងសម័យប្រជុំពេញអង្គ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២។
- ចក្ខុវិស័យ៖ ការអភិវឌ្ឍវិស័យប្រៃសណីយ៍និងទីផ្សារសេវាប្រៃសណីយ៍ ដើម្បីបម្រើធុរកិច្ចសហគ្រាសនិងប្រជាជន ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងនវានុវត្តន៍ សំដៅចូលរួមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
- ដាក់ចេញយុទ្ធសាស្ត្រចំនួន៨។
- វិស័យប្រៃសណីយ៍
- កាលានុវត្តភាព៖ ការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ការរីកចម្រើននៃសង្គម-សេដ្ឋកិច្ច និងទំនោរកើនឡើងនៃការធ្វើប្រតិបត្តិការទិញលក់ទំនិញ និងសេវាតាមប្រព័ន្ធអេឡិចត្រូនិក ទន្ទឹមនឹងការកើនឡើងនៃការប្រើប្រាស់អ៊ីនធឺណិត ចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គមនិងសេវាហិរញ្ញវត្ថុតាមប្រព័ន្ធអេឡិចត្រូនិក វឌ្ឍនភាពវិស័យផ្សេងៗនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តតភ្ជាប់ក្នុងប្រទេស។
- បញ្ហាប្រឈម៖ ការខ្វះខាតបទដ្ឋានគតិយុត្តិ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ បណ្ដាញប្រៃសណីយ៍ ការធ្វើពិពិធកម្មនិងទំនើបកម្មសេវា យន្តការគ្រប់គ្រងការធ្វើអាជីវកម្មរបស់ផ្នែកឯកជន យន្តការលើកកម្ពស់គុណភាពនៃការផ្ដល់សេវា ប្រព័ន្ធអេកូឡូស៊ីឌីជីថលក្នុងវិស័យប្រៃសណីយ៍។
COMMENTS