$code: Links

សិស្ស និស្សិត សម្រក់ទឹកភ្នែកលាលោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា លើកចុងក្រោយ

SHARE:

ជីវប្រវត្តិសង្ខេបរបស់លោក សំបូរ មាណ្ណារ៉ា លោក សំបូរ មាណ្ណារ៉ា កើតនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៥៧ ជាកូនទី១ ក្នុងចំណោមបងប្អូន៦នាក់ មានឪពុកនាម ចាប ...

ជីវប្រវត្តិសង្ខេបរបស់លោក សំបូរ មាណ្ណារ៉ា

លោក សំបូរ មាណ្ណារ៉ា កើតនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៥៧ ជាកូនទី១ ក្នុងចំណោមបងប្អូន៦នាក់ មានឪពុកនាម ចាប សំបូរ ជាគ្រូបង្រៀនសម័យសង្គមរាស្ត្រនិយម និងម្ដាយនាម សួន ឡាង ជាកសិករ។
លោក សំបូរ មាណ្ណារ៉ា បានបញ្ចប់ការសិក្សានៅថ្នាក់បាក់អង នាអំឡុងទសវត្សរ៍ ១៩៧០។ លោក សំបូរ មាណ្ណារ៉ា ជាមនុស្សឧស្សាហ៍ព្យាយាមតាំងពីកុមារភាព។ ក្រោយទំនេរពីការសិក្សា កុមារា សំបូរ មាណ្ណារ៉ា ចេះរកប្រាក់ដើម្បីដោះស្រាយ​ជីវភាព​គ្រួសារ និងការសិក្សា តាមរយៈការឆ្លៀតលក់គុយទាវនៅពេលរាត្រី ចាក់​មេ​ក្រូតាមរោងបុណ្យ និងតទឹកដាក់ពាង (ម្ដុំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬពេទ្យ​រុស្ស៉ី) ក្នុងរាជធានីភ្នំពេញ។
កំពុងពេញចិត្ត និងស្រឡាញ់ការសិក្សាមិនបានយូរប៉ុន្មានផង របបអាវខ្មៅក៏ចូល​មក​ដល់ យុវជន សំបូរ មាណ្ណារ៉ា និងក្រុមគ្រួសារទាំងអស់ ត្រូវបានពួកខ្មែរ​ក្រហម​ជម្លៀស​ចេញពីភ្នំពេញ ទៅស្រុកកោះធំ ខេត្តកណ្តាល នៅឆ្នាំ១៩៧៥។ គ្រួសារ​របស់​​លោក ត្រូវបានជម្លៀសពីកន្លែងមួយ ទៅកន្លែងមួយ រហូតទៅកាន់ភូមិភាគ​ពាយ័ព្យ នៅកោះតៃវ៉ាន់ (គឺភ្នំកូនដំរី) ស្រុកព្រះនេតព្រះ ខេត្តបាត់ដំបង (បច្ចុប្បន្ន​ខេត្តបន្ទាយមានជ័យ)។ នៅទីនោះហើយ ជាកន្លែងដែលលោកសាស្ត្រាចារ្យ បាន​បាត់បង់ឪពុក និងបងប្អូនចំនួនពីរនាក់ និងនៅសល់ប្អូនស្រីពៅពិការ​ម្នាក់រហូត​ដល់​សព្វថ្ងៃ ដោយសារតែការបង្ខំឱ្យរែកដីរហូតដល់បាក់ឆ្អឹងជំនី។
ក្រោយបែករបបខ្មែរក្រហម នៅឆ្នាំ១៩៧៩ គ្រួសារលោក មាណ្ណារ៉ា នៅរស់រាន​មាន​​ជីវិត​តែប្រាំនាក់តែប៉ុណ្ណោះ គឺម្តាយ និងបងប្អូនបួននាក់ទៀត។ ដ្បិតឃ្លាតឆ្ងាយ​ពី​ការសិក្សា អស់ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃនោះក្តី ក៏មិនបានបញ្ឈប់អារម្មណ៍ និង​ដំណើរ​ការអប់រំរបស់លោក មាណ្ណារ៉ា ដែរ។ យុវជនដែលស្រលាញ់ការអប់រំរូបនេះ បានបន្តការសិក្សាខ្លួន រហូតក្លាយជាសាស្រ្តាចារ្យប្រវត្តិសាស្រ្ត នៅសាកលវិទ្យា​ល័យ​ភូមិន្ទភ្នំពេញ នាឆ្នាំ១៩៨៣។
តាមរយៈជំនាញប្រវត្តិសាស្រ្តនេះហើយ បានជួយឱ្យលោក សំបូរ មាណ្ណារ៉ា បាន​បន្ត​ការសិក្សានៅបណ្តាប្រទេសមួយចំនួនសរុប១៦ប្រទេសរួមមាន៖ សហរដ្ឋ​អា​មេរិក ជប៉ុន កូរ៉េខាងត្បូង បារាំង និងប្រទេសខ្លះទៀត នៅតំបន់អាស៊ាន។ លោក​សាស្ត្រាចារ្យ បានបញ្ចប់ការសិក្សាក្នុងស្រុក និងទទួលបរិញ្ញាបត្រជាន់ខ្ពស់ពី​សា​កល​​វិទ្យាល័យ Yale សហរដ្ឋអាមេរិក នៅអំឡុងទស្សវត្សរ៍១៩៩០។
ក្រោយបញ្ចប់ការសិក្សា លោកក៏បានត្រឡប់ចូលមកកាន់មាតុភូមិវិញ និងបាន​ក្លាយ​ជាសាស្ត្រចារ្យប្រវត្តិសាស្ត្រ និងជាអនុប្រធានដេប៉ាតឺម៉ង់ផ្នែកប្រវត្តិវិទ្យា នៃ​សា​កលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំ១៩៩១។ ដោយសារទេពកោសល្យ និងឧត្តម​គតិ​ក្នុងវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរ លោកក៏បានក្លាយជាសាស្ត្រាចារ្យថ្នាក់​ខេមរ​វិទ្យា និងប្រវត្តិសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ចាប់តាំង​ពី​ឆ្នាំ​២០០២ រហូតដល់ជីវិតចុងក្រោយនេះ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ជាប្រធាន​មជ្ឈ​មណ្ឌលសិក្សាអំពីខ្មែរ ជាស្ថាបនិកក្លិបយុវជនបេសកកម្មសុច្ឆន្ទៈខ្មែរ ដែលបាន​បង្កើតឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០០៩ ហើយបានក្លាយជាព្រឹទ្ធសាកលវិទ្យា​ធិការង​ទទួលបន្ទុកទំនាក់ទំនងវប្បធម៌ និងសង្គម នៃសាកលវិទ្យាល័យបញ្ញា​សាស្ត្រ​កម្ពុជាផងដែរ។

   

សាបព្រោះការអប់រំ និងបណ្ដុះផ្នត់គំនិតយុវជនឱ្យចេះស្រឡាញ់ជាតិមាតុភូមិ!

ពេញមួយជីវិតរបស់លោក សំបូរ មាណ្ណារ៉ា តែងតែផ្តោតសំខាន់លើការអប់រំ​ បណ្តុះផ្នត់គំនិតយុវជនឱ្យចេះស្រឡាញ់ជាតិមាតុភូមិ ចេះថែរក្សាការពារ សម្បត្តិ​វប្ប​ធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ។ សាស្ត្រាចារ្យរូបនេះ តែងតែងចូលរួម​ជា​វាគ្មិនកិត្តិយស ចែករំលែកចំណេះដឹងផ្សេងៗ ដល់សាធារណជនទូទៅ នៅតាមអង្គ​សិក្ខា​សាលា វគ្គបណ្តុះបណ្តាល ទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក។ ជាពិសេស​ផ្តល់​បទសម្ភាសន៍ដល់បណ្តាញសារព័ត៌មានជាច្រើន អំពីប្រវត្តិសាស្រ្ត នៃពិធី​បុណ្យ​ចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ និងបុណ្យផ្សេងៗទៀត។
រាល់ទស្សន​ទានរបស់​លោក មាណ្ណារ៉ា តែងតែបង្កប់ផ្នត់គំនិតឱ្យយុវជន ចេះ​ស្រលាញ់ និងថែរក្សាការពារវប្បធម៌ជាតិ។ តាមរយៈទស្សនទានរបស់លោកទាំង​នោះ បានធ្វើឱ្យសាធារណជន ដែលធ្លាប់បានស្ដាប់ដំបូន្មាន និងឱវាទ យល់ពី​សមាន​ចិត្តលោកភ្លាមថា លោកពិតជាបារម្ភចំពោះខ្លាចបាត់បង់វប្បធម៌ និងប្រពៃ​ណី​ជាតិ ។
ជាងនេះទៅទៀត លោក សំបូរ មាណ្ណារ៉ា បានដឹកនាំនិស្សិតឱ្យប្រារព្ធកម្មវិធី​ផ្សេងៗ ក្នុងគោលបំណងលើកតម្កើងគុណតម្លៃខ្មែរ រួមមាន ទិវាខ្មែរ ,ទិវាសិទ្ធិនារី​អន្តរជាតិ ,ពិធីបុណ្យកតញ្ញូ ,ទិវាឯករាជ្យជាតិ ,កម្មវិធីសម្លម៉ែ ,បន្លែស្រុក ,កម្មវិធី get to know each other និងពិធីបុណ្យសាសនាផ្សេងៗដូចជា បុណ្យមាឃ​បូជា វិសាខបូជា ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ពិធីបុណ្យកឋិន ជាដើម។
ក្រៅបណ្ដុះផ្នត់គំនិតស្រលាញ់ជាតិ សាស្រ្តាចារ្យប្រវត្តិសាស្រ្តរូបនេះ ក៏បានបំពេញ​បេសកកម្មការងារសហគមន៍ តាមបណ្តាខេត្តក្រុងនានា ទូទាំងប្រទេសកម្ពុជា ចំនួន​៨៨២លើក ក្នុងឆាកជីវិតរបស់លោក គិតមកដល់ឆ្នាំ២០២៤។ បេសកកម្ម​ការ​ងាររបស់លោក បានដឹកនាំនិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និង​និស្សិតដទៃទៀត ចូលរួមបំពេញការងារសហគមន៍ ក្នុងគោលបំណង​រួមចំណែក​ជា​មួយរាជរដ្ឋាភិបាលកម្ពុជាផង និងដើម្បីអប់រំផ្នត់គំនិតយុវជនឱ្យចេះ​ស្រឡាញ់កិច្ច​ការ​ងារសហគមន៍ ចេះជួយគ្នាទៅវិញទៅមក និងជួយដល់សិស្សានុសិស្ស​នៅតាម​ទីជនបទដាច់ស្រយាលផង។
ដោយសារឆន្ទៈ មនសិការនេះ លោកសាស្ត្រាចារ្យ ត្រូវបានព្រះមហាក្សត្រ ប្រោស​ប្រទានគោរម្យងារជាទីប្រឹក្សាផ្ទាល់សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពី​ខែកុម្ភៈ ឆ្នាំ២០២៣។
លោក ក៏ត្រូវបានព្រះមហាក្សត្រប្រោសប្រទានតួនាទីជាទីប្រឹក្សាផ្ទាល់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ កាលពីខែសីហា ឆ្នាំ២០២៣។ លោក​សាស្ត្រា​ចារ្យ ក៏បានទទួលនូវលិខិតសរសើរ គ្រឿងឥស្សរិយស និងមេដាយយ៉ាង​ច្រើន​ពីស្ថាប័នជាតិ និងអន្តរជាតិ ចំពោះការលះបង់ដើម្បីឧត្តមប្រយោជន៍ក្នុង​សង្គម​ជាតិ និងការអភិវឌ្ឍបញ្ញវន្ត ក្នុងសង្គមជាតិខ្មែរ។
លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី អ៊ុំ ផារ៉ាន់ នៅក្នុងឆ្នាំ១៩៧៩ ដោយបានទទួលចំណងដៃអាពាហ៍ពិពាហ៍​កូនចំនួន​៣នាក់ ប្រុស ២នាក់ ស្រី ១នាក់។ រួមមានលោក រ៉ា ឆៃរ៉ាន់, លោក រ៉ា សុជាតិ និង​លោកស្រី រ៉ា ច័ន្ទសុខានី៕

ដកស្រង់ខ្លឹមសារចេញពីជីវប្រវត្តិសង្ខេប និងវិយោគកថា របស់លោកសំបូរ មាណ្ណារ៉ា សាស្រ្តាចារ្យជំនាញប្រវត្តិសាស្ត្រខ្មែរ; (ចុះផ្សាយនៅ Fresh News)។

COMMENTS

$title: Post Section

$title: Reaction Button

$title: Reminder

Thank you for visiting our website and engaging with our content. We want to remind you that all content on this website, including text, images, videos, and other materials, is protected by copyright laws. Reproducing, copying, or distributing any of our content without permission is prohibited.

We ask that you respect our intellectual property rights and refrain from any unauthorized use of our content. If you would like to use any of our content for commercial or non-commercial purposes, please contact us to request permission.

Read more: Terms

NEW UPDATES ABOUT THIS SITE$type=blogging$show=/p/site-info.html

Name

ACCD,1,Ajahn Sumedho,5,Contend With Myself,4,Coursework,1,DoIT-MoI,34,Donald J. Trum,2,Dyna KIM,1,E-បណ្ណាល័យ,4,eLibrary,1,English,46,ent: Jokes,1,ent: Poems,1,ent: Stories,1,Entertainment,1,Extracted From Facebook,2,Facebook,1,Fight With Myself,1,Google Sheets,6,Knowledge,3,kwl: Reviews,1,kwl: Tips,1,lan: English,51,lan: Khmer,1,Moral Stories,1,News,2,nws: Global,1,nws: Local,1,Quotes,1,rac: hide,1,Rangsey HENG,1,Rhonda Byrne,1,Robert I. Kiyosaki,2,Steve Jobs,1,tag: hi,1,tag: ភាសាខ្មែរ,1,Testimonials,3,Thich Nhat Hanh,15,Uncategorized,2,កំណត់ហេតុ,332,កំណាព្យ,36,កម្សាន្ត,37,ការតែងនិពន្ធ,8,កិច្ចការសាលា,30,កេង-វ៉ាន់សាក់,3,កែម-ឡី,42,ក្របសៀវភៅ,13,គង់-ប៊ុនឈឿន,3,គំនិតនិងទស្សនៈ,18,គន្លឹះ,4,គបផ សាស្ត្រា,12,គយ-សារុន,2,គាំង-សុភា,1,គីម-ឌីណា,2,ងិន-ភេន,2,ចក់-ឫទ្ធី,1,ចំណេះដឹង,51,ច័ន្ទ-សំណព្វ,2,ច័ន្ទ-ឫទ្ធី,2,ចាន់-ពិសុទ្ធ,3,ឈុន-សំណាង,2,ឈ្លោះនឹងខ្លួនឯង,39,ញ៉េប-សែ,1,ទិវាជាតិអំណាន,1,ទុត-បូ,98,ធីតាឯកសង្ក្រាន្ត,1,នូ-ហាច,3,នួន-ពេជ្រស៊ូដេនី,2,ប៊ុត-សាវង្ស,8,បេតិកភណ្ឌ,3,ផលព្រឹក្ស,29,ព័ត៌មាន,23,ពិព័រណ៍សៀវភៅកម្ពុជា,18,ព្រះពុទ្ធដីកា,3,ភេ-និមល,1,យិន-លួត,2,យូណេស្កូ,3,រម្លឹករឿងចាស់,10,រូបភាព,2,រឿង,59,រឿងកំប្លែង (កែម-ឡី),19,រឿងបុរសពាក់អាវសតែចិត្តខ្មៅ,19,រៀនពាក្យខ្មែរ,99,រៀនពាក្យថ្មី,2,រៀនអង់គ្លេស,1,លី-សុវីរ,3,វិវេចនា,1,វីដេអូ,20,សមាគមអក្សរសិល្ប៍ នូ ហាច,8,សម្ដេចព្រះមហាឃោសនន្ទ,13,សុខ-ចាន់ផល,9,សុខ-ប្រីម,1,សុគន្ធ-នីសា,1,សុទ្ធ-បូផា,2,សូក្រាត,2,សៀវភៅ,3,សៀវភៅនិងការអាន,169,សេង-ច័ន្ទមុនីរតន៍,1,សេង-ឌីណា,1,សោន-វណ្ណៈ,1,ស្រង់ពីហ្វេសប៊ុក,105,ហេង-រស្មី,2,ហ្សង់-ហ្វ្រង់ស័រ តាន់,2,អំពីផ្ទះរង្សី,3,អាចារ្យ ឆា,6,អានម្ដងទៀត,1,អ៊ឹម-រជ្ជនី,1,
ltr
item
RANGSEYhome ― Rangsey P. HENG: សិស្ស និស្សិត សម្រក់ទឹកភ្នែកលាលោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា លើកចុងក្រោយ
សិស្ស និស្សិត សម្រក់ទឹកភ្នែកលាលោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា លើកចុងក្រោយ
RANGSEYhome ― Rangsey P. HENG
https://rangseyhome.blogspot.com/2024/04/sombo-manara-thmeythmey-news-freshnews.html
https://rangseyhome.blogspot.com/
https://rangseyhome.blogspot.com/
https://rangseyhome.blogspot.com/2024/04/sombo-manara-thmeythmey-news-freshnews.html
true
8915892745398865520
UTF-8
Loaded All Posts Not found any posts VIEW ALL Read more Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Codes or Texts Select All Codes or Texts All codes or texts were copied to your clipboard Can not copy the codes or texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Contents