$code: Links

ពីរ​ខែ​ដំបូង​នៃ​ឆ្នាំ ២០២៥ និង​សៀវភៅ​ដែល​ខ្ញុំ​បាន​អាន

SHARE:

កាល​ពី​រសៀល​នេះ ខ្ញុំ​បាន​រៀបរាប់​ខ្លះ​មក​ហើយ​អំពី​ឆ្នាំ ២០២៤។ យប់​នេះ ខ្ញុំ​នឹង​រៀបរាប់​បន្ថែម​ទៀត​អំពី​ឆ្នាំ ២០២៥ ដែល​ទើប​បាន​ឈាន​ចូល​មក​ដ...

កាល​ពី​រសៀល​នេះ ខ្ញុំ​បាន​រៀបរាប់​ខ្លះ​មក​ហើយ​អំពី​ឆ្នាំ ២០២៤។ យប់​នេះ ខ្ញុំ​នឹង​រៀបរាប់​បន្ថែម​ទៀត​អំពី​ឆ្នាំ ២០២៥ ដែល​ទើប​បាន​ឈាន​ចូល​មក​ដល់ និង​កន្លង​ទៅ​អស់​ពេល​ប្រហែល​ពីរ​ខែ​មក​នេះ។ វា​ហាក់បីដូចជា​ការ​មក​ធ្វើ​បច្ចុប្បន្នភាព​ជីវិត​របស់​ខ្ញុំ​សម្រាប់​ដើម​ឆ្នាំ ២០២៥ អ៊ីចឹង។

គិត​មក​ដល់​ត្រឹម​ដើម​ខែ​មីនា​នេះ ខ្ញុំ​នៅ​មិន​ទាន់​បាន​រៀបចំ​អនុវត្ត​ផែនការ​ការងារ​ឲ្យ​លេច​ចេញ​ជា​ផ្លែ​ផ្កា​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ។ ប៉ុន្តែ បើ​ព្យាយាម​មើល​ក្នុង​ផ្លូវ​សុទិដ្ឋិនិយម​ជាង​នេះ​បន្តិច​ទៀត ក៏​អាច​ឃើញ​បាន​ថា ខ្ញុំ​បាន​សម្រេច​នូវ​ការងារ​មួយ​ចំនួន​ដែល​គួរ​នឹង​សាទរ​ដែរ។ ប៉ុន្មាន​ខែ​នៃ​ដើម​ឆ្នាំ​នេះ ខ្ញុំ​បាន​ព្យាយាម​រៀបចំ​ផែនការ​ការងារ​ឡើង​វិញ និង​បាន​ខិតខំ​អនុវត្ត​ការងារ​តាម​ការ​គ្រោង​ទុក​ដែរ តែ​វា​នៅ​មិន​ទាន់​ទទួល​បាន​លទ្ធផល​ល្អ​នោះ​ទេ។ ខ្ញុំ​បាន​ព្យាយាម​រៀបចំ​ការងារ​ដើម្បី​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​មួយ ដែល​ខ្ញុំ​បាន​ចាប់​ផ្ដើម​សិក្សា​តាំង​ពី​ខែ​សីហា ឆ្នាំ ២០២៤ ហើយ​ទើប​បាន​បញ្ចប់​ដោយ​ជោគជ័យ​នៅ​ដើម​ខែ​មីនា​នេះ។ ក្នុង​រយៈ​ពេល​ពីរ​ខែ​មក​នេះ ខ្ញុំ​បាន​អាន​សៀវភៅ​ចំនួន ១៥ ក្បាល។ ខ្ញុំ​នឹង​ដាក់​ជា​បញ្ជី​សៀវភៅ​ដែល​ខ្ញុំ​បាន​អាន​នោះ​នៅ​ខាង​ក្រោម​នេះ។

សៀវភៅ​ដែល​បាន​អាន​ចប់​ក្នុង​ខែមករា៖
  • សៀវភៅ ចិត្តសាស្ត្រ​សាង​សុខ
  • សៀវភៅ The Good life Handbook: Epictetus’ Stoic Classic Enchiridion (By Chuck Chakrapani)
  • សៀវភៅ កូន​មាស​ឪពុក
  • សៀវភៅ មនោមយិទ្ធិ
  • សៀវភៅ សាង​ខ្លួនឯង
  • សៀវភៅ Being Happy in Challenging Time (By Andrew Matthews)
  • សៀវភៅ Positive Thinking: Get Health, Happiness and Optimism (By Nils Horn)
  • សៀវភៅ How to be Happy (By Cara Stein)
  • សៀវភៅ Happiness: A Little Guide to Self-Love and Positive Thinking (By Jill Hesson)
  • សៀវភៅ I Wish You Happiness (By Michael Wong)

សៀវភៅ​ដែល​បាន​អាន​ចប់​ក្នុង​ខែកុម្ភៈ៖
  • សៀវភៅ How to be Happy and Positive: And Stay That Way (By Farah Kureshi)
  • សៀវភៅ 2025 Breakthrough: 365 Days of Reflections to Transform Your Life, Build Better Habits, and Thrive Daily (By Neil Didhoum)
  • សៀវភៅ The Good Mood Book (By John Arvai III)
  • សៀវភៅ Stoicsm for Stress Relief: A Blueprint to Stop Worrying, Calm Your Mind, Relieve Stress, and Find Inner Peace With Stoics (By Alexandrer Clarke)
  • សៀវភៅ សោណនន្ទជាតក

ខ្ញុំ​នឹង​រៀបរាប់​ដោយ​ត្រួសៗ​អំពី​សៀវភៅ​ទាំង​នោះ។ ខ្ញុំ​ជ្រើសរើស​សៀវភៅ​ខ្លះ​ប៉ុណ្ណោះ​ដើម្បី​យក​មក​រៀបរាប់ ដោយសារ​ពេល​នេះ​យប់​ជ្រៅ​ណាស់​ទៅ​ហើយ។ សៀវភៅ ចិត្តសាស្ត្រ​សាង​សុខ, កូន​មាស​ឪពុក, មនោមយិទ្ធិ, សាង​ខ្លួនឯង គឺ​សុទ្ធ​តែ​ជា​សៀវភៅ​ដែល​ខ្ញុំ​ធ្លាប់​បាន​អាន​រួច​មក​ហើយ​កាល​ពី​ពេល​មុន។ កាល​ពី​ដើម​ខែ​មករា ខ្ញុំ​បាន​រើ​មើល​សៀវភៅ​ចាស់ៗ ហើយ​ក៏​ឃើញ​ថា សៀវភៅ​ប៉ុន្មាន​ក្បាល​នេះ ខ្ញុំ​ធ្លាប់​បាន​អាន​រួច​មក​ហើយ តែ​កាល​នោះ​ខ្ញុំ​មិនទាន់​បាន​រៀបចំ​កត់ត្រា​ទុក​ជា​បញ្ជី​សៀវភៅ​ដែល​បាន​អាន​នៅ​ឡើយ ហើយ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​អាន​សៀវភៅ​ទាំង​នោះ​ម្ដង​ទៀត​ដើម្បី​កត់ត្រា​ទុក​ជា​ថ្មី​ឡើង​វិញ។ ចំណែកឯ​សៀវភៅ​ជា​ភាសា​អង់គ្លេស​ទាំង​អស់​ដែល​ខ្ញុំ​បាន​អាន​ទាំង​ក្នុង​ខែមករា​និង​ខែ​កុម្ភៈ សុទ្ធ​តែ​ជា​សៀវភៅ​ដែល​គេ​ដាក់​ឲ្យ​អាន​ដោយ​មិន​គិត​ថ្លៃ​នៅ​លើ Amazon Store។ ក្នុង​ចំណោម​សៀវភៅ​ជា​ភាសា​អង់គ្លេស​ទាំង​នោះ សៀវភៅ​ដែល​ខ្ញុំ​ចូលចិត្ត​ជាង​គេ​គឺ សៀវភៅ The Good life Handbook: Epictetus’ Stoic Classic Enchiridion (By Chuck Chakrapani) និង​សៀវភៅ How to be Happy (By Cara Stein)។ សៀវភៅ I Wish You Happiness (By Michael Wong) និង​សៀវភៅ The Good Mood Book (By John Arvai III) ទាំង​ពីរ​ក្បាល​នេះ​ជា​សៀវភៅ​សម្រាប់​កុមារ ដែល​សម្បូណ៌​ទៅ​ដោយ​រូបភាព ហើយ​សៀវភៅ​ទាំង​ពីរ​ក្បាល​នេះ​មិន​មាន​ទំព័រ​ច្រើន​នោះ​ទេ គឺ​ថា ជា​សៀវភៅ​ដែល​គេ​ផលិត​សម្រាប់​កុមារ​អាន​កម្សាន្ត​ជាមួយ​ឃ្លា​ប្រយោគ​ខ្លីៗ អម​ដោយ​រូបភាព​ស្អាតៗ។ ខ្ញុំ​ចូល​ចិត្ត​រូបភាព​ក្នុង​សៀវភៅ​ទាំង​នោះ​ខ្លាំង​ណាស់។

សម្រាប់​ឆ្នាំ ២០២៥ នេះ ខ្ញុំ​បាន​ដាក់​គោលដៅ​អាន​សៀវភៅ​ឲ្យ​បាន ៥១ ក្បាល។ វា​ជា​ចំនួន​ច្រើន​គួរសម​ដែរ ហើយ​បើ​និយាយ​ក្នុង​ស្ថានភាព​របស់​ខ្ញុំ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ក៏​កាន់​តែ​លំបាក​នឹង​សម្រេច​ឲ្យ​បាន ព្រោះ​ថា ខ្ញុំ​អាន​នឹង​មិន​សូវ​មាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​ការ​អាន​សៀវភៅ ដោយ​ខ្ញុំ​ត្រូវ​ចំណាយ​ពេល​រៀបចំ​ការងារ​សរសេរ​បញ្ចប់​សារណា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​របស់​ខ្ញុំ បូក​រួម​និង​បញ្ហា​ដែល​អាច​នឹង​កើត​មាន​ឡើង​នា​ពេល​ខាង​មុខ​ទាំង​ការងារ​ផ្ទាល់​ខ្លួន​និង​ការងារ​នៅ​កន្លែង​ធ្វើ​ការ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​នឹង​ខិតខំ​ដើម្បី​សម្រេច​វា​ឲ្យ​បាន។ ឆ្លៀត​ក្នុង​ឱកាស​នេះ ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ចំពោះ​បងស្រី​កល្យាណ (Daisy) ដែល​ជា​និមិត្តរូប​ជំរុញ​ទឹកចិត្ត​ខ្ញុំ​ឲ្យ​សម្រេច​ដាក់​គោលដៅ​អាន​សៀវភៅ​ដល់​ទៅ ៥១ ក្បាល សម្រាប់​ឆ្នាំ ២០២៥ នេះ។

ខ្ញុំ​ចង់​បន្ត​សរសេរ​ថ្លែង​នូវ​អំណរគុណ​ទៅ​កាន់​មនុស្ស​ជា​ច្រើន​ទៀត តែ​ដោយសារ​ពេល​នេះ​យប់​ជ្រៅ​ណាស់​ទៅ​ហើយ ខ្ញុំ​សុំ​បញ្ចប់​អត្ថបទ​នេះ​ត្រឹម​ហ្នឹង​សិន។ ជួប​គ្នា​ពេល​ក្រោយ​ទៀត! រាត្រីសួស្ដី!

៥ មីនា ២០២៥ ម៉ោង ១១:៣៧ នាទី យប់

COMMENTS

$title: Post Section

$title: Reaction Button

$title: Reminder

Thank you for visiting our website and engaging with our content. We want to remind you that all content on this website, including text, images, videos, and other materials, is protected by copyright laws. Reproducing, copying, or distributing any of our content without permission is prohibited.

We ask that you respect our intellectual property rights and refrain from any unauthorized use of our content. If you would like to use any of our content for commercial or non-commercial purposes, please contact us to request permission.

Read more: Terms

NEW UPDATES ABOUT THIS SITE$type=blogging$show=/p/site-info.html

Name

ACCD,1,Ajahn Sumedho,5,Contend With Myself,4,Coursework,1,DoIT-MoI,34,Donald J. Trum,2,Dyna KIM,1,E-បណ្ណាល័យ,4,eLibrary,1,English,46,ent: Jokes,1,ent: Poems,1,ent: Stories,1,Entertainment,1,Extracted From Facebook,2,Facebook,1,Fight With Myself,1,Google Sheets,6,Knowledge,3,kwl: Reviews,1,kwl: Tips,1,lan: English,51,lan: Khmer,1,Moral Stories,1,News,2,nws: Global,1,nws: Local,1,Quotes,1,rac: hide,1,Rangsey HENG,1,Rhonda Byrne,1,Robert I. Kiyosaki,2,Steve Jobs,1,tag: hi,1,tag: ភាសាខ្មែរ,1,Testimonials,3,Thich Nhat Hanh,15,Uncategorized,2,កំណត់ហេតុ,337,កំណាព្យ,36,កម្សាន្ត,37,ការតែងនិពន្ធ,8,កិច្ចការសាលា,30,កេង-វ៉ាន់សាក់,3,កែម-ឡី,42,ក្របសៀវភៅ,13,គង់-ប៊ុនឈឿន,3,គំនិតនិងទស្សនៈ,18,គន្លឹះ,4,គបផ សាស្ត្រា,12,គយ-សារុន,2,គាំង-សុភា,1,គីម-ឌីណា,2,ងិន-ភេន,2,ចក់-ឫទ្ធី,1,ចំណេះដឹង,51,ច័ន្ទ-សំណព្វ,2,ច័ន្ទ-ឫទ្ធី,2,ចាន់-ពិសុទ្ធ,3,ឈុន-សំណាង,2,ឈ្លោះនឹងខ្លួនឯង,39,ញ៉េប-សែ,1,ទិវាជាតិអំណាន,1,ទុត-បូ,98,ធីតាឯកសង្ក្រាន្ត,1,នូ-ហាច,3,នួន-ពេជ្រស៊ូដេនី,2,ប៊ុត-សាវង្ស,8,បេតិកភណ្ឌ,3,ផលព្រឹក្ស,29,ព័ត៌មាន,23,ពិព័រណ៍សៀវភៅកម្ពុជា,18,ព្រះពុទ្ធដីកា,3,ភេ-និមល,1,យិន-លួត,2,យូណេស្កូ,3,រម្លឹករឿងចាស់,10,រូបភាព,2,រឿង,59,រឿងកំប្លែង (កែម-ឡី),19,រឿងបុរសពាក់អាវសតែចិត្តខ្មៅ,19,រៀនពាក្យខ្មែរ,99,រៀនពាក្យថ្មី,2,រៀនអង់គ្លេស,1,លី-សុវីរ,3,វិវេចនា,1,វីដេអូ,20,សមាគមអក្សរសិល្ប៍ នូ ហាច,8,សម្ដេចព្រះមហាឃោសនន្ទ,13,សុខ-ចាន់ផល,9,សុខ-ប្រីម,1,សុគន្ធ-នីសា,1,សុទ្ធ-បូផា,2,សូក្រាត,2,សៀវភៅ,3,សៀវភៅនិងការអាន,173,សេង-ច័ន្ទមុនីរតន៍,1,សេង-ឌីណា,1,សោន-វណ្ណៈ,1,ស្រង់ពីហ្វេសប៊ុក,105,ហេង-រស្មី,2,ហ្សង់-ហ្វ្រង់ស័រ តាន់,2,អំពីផ្ទះរង្សី,3,អាចារ្យ ឆា,6,អានម្ដងទៀត,1,អ៊ឹម-រជ្ជនី,1,
ltr
item
RANGSEYhome ― Rangsey P. HENG: ពីរ​ខែ​ដំបូង​នៃ​ឆ្នាំ ២០២៥ និង​សៀវភៅ​ដែល​ខ្ញុំ​បាន​អាន
ពីរ​ខែ​ដំបូង​នៃ​ឆ្នាំ ២០២៥ និង​សៀវភៅ​ដែល​ខ្ញុំ​បាន​អាន
RANGSEYhome ― Rangsey P. HENG
https://rangseyhome.blogspot.com/2025/03/2-months-2025-read-books.html
https://rangseyhome.blogspot.com/
https://rangseyhome.blogspot.com/
https://rangseyhome.blogspot.com/2025/03/2-months-2025-read-books.html
true
8915892745398865520
UTF-8
Loaded All Posts Not found any posts VIEW ALL Read more Reply Cancel reply Delete By Home PAGES POSTS View All RECOMMENDED FOR YOU LABEL ARCHIVE SEARCH ALL POSTS Not found any post match with your request Back Home Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS PREMIUM CONTENT IS LOCKED STEP 1: Share to a social network STEP 2: Click the link on your social network Copy All Codes or Texts Select All Codes or Texts All codes or texts were copied to your clipboard Can not copy the codes or texts, please press [CTRL]+[C] (or CMD+C with Mac) to copy Table of Contents