“It's already the last day of February 2025, and I still haven't written my reflection on 2024. I'm torn between writing it or j...
“It's already the last day of February 2025, and I still haven't written my reflection on 2024. I'm torn between writing it or just letting it go. Lately, I've been feeling a bit unmotivated.
A few weeks ago, someone asked me how my 30s feel since I've entered this decade. Without thinking, I replied, 'Suffering too much.' I didn't mean to sound pessimistic—I just wanted to express a truth many of us face. Life gets tougher as we grow older. The weight of responsibilities increases, challenges hit harder, and survival demands resilience.
But here's what I've learned: Keep learning. Keep evolving. Keep pushing forward. The more you grow, the stronger you become. And with strength comes ease. Life won’t always be easy, but it can become lighter, happier, and more meaningful—if you choose to grow through it.” --2025/02/28
ខ្ញុំត្រលប់មកសរសេរអំពីឆ្នាំ ២០២៤ បន្តិច ទុកជាការចងចាំនិងជាការឆ្លុះបញ្ចាំងអំពីដំណើរជីវិតដែលខ្ញុំបានឆ្លងកាត់នាពេលកន្លងមកនេះ។ មុននេះ ខ្ញុំបានត្រលប់ទៅមើលការកត់ត្រារបស់ខ្ញុំក្នុងឆ្នាំ ២០២៤ បន្តិចដែរ ក៏ឃើញថា ខ្ញុំបានសង្ខេបចំណុចខ្លះៗរួចមកហើយអំពីដំណើរជីវិតរបស់ខ្ញុំក្នុងឆ្នាំកន្លងទៅនេះ។ ទោះជាយ៉ាងណាក៏ខ្ញុំត្រូវតែសរសេរអត្ថបទនេះឡើងទៀត ដើម្បីឲ្យខ្ញុំមានអារម្មណ៍ជ្រះស្រឡះក្នុងការធ្វើដំណើរលើវិថីជីវិតបន្តទៅមុខទៀត។
ឆ្នាំ ២០២៤ កន្លងទៅនេះ ខ្ញុំនៅទទួលរងបញ្ហាផ្នែកផ្លូវអារម្មណ៍ខ្លះៗដែលបានអូសបន្លាយតាំងពីឆ្នាំមុនៗ។ ខ្ញុំបានព្យាយាមដោះស្រាយវាជាបន្តបន្ទាប់ ក្នុងឆ្នាំ ២០២៤ នោះ។ ខ្ញុំសង្កេតឃើញថា ខ្ញុំបានចំណាយពេលច្រើនជាមួយបណ្ដាញសង្គម ដែលវាគឺជាការខ្ជះខ្ជាយពេលដ៏ច្រើនក្នុងឆ្នាំ ២០២៤។ ស្រដៀងគ្នានេះដែរ ខ្ញុំក៏បានចំណាយខ្ជះខ្ជាយលើការចាយវាយមិនចាំបាច់ច្រើនដែរក្នុងឆ្នាំ ២០២៤ នោះ។
ទន្ទឹមនឹងការប្រឈមមុខនឹងបញ្ហាមួយចំនួន ខ្ញុំក៏បានចាប់អារម្មណ៍ឃើញថា ខ្ញុំមានភាពរីកចម្រើនច្រើនតាមរយៈការឆ្លងកាត់បញ្ហាអស់ទាំងនោះ។ ការប្រាស្រ័យទាក់ទង ការគ្រប់គ្រងស្ថានការណ៍ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ការដោះស្រាយបញ្ហាផ្លូវអារម្មណ៍ ជាដើម, ឃើញថា មានភាពល្អប្រសើរច្រើន។ អ្វីដែលសំខាន់នោះគឺ ខ្ញុំបានប្រើប្រាស់ជីវិតដើម្បីរស់នៅក្នុងភាពជាខ្លួនរបស់ខ្ញុំបានកាន់តែច្រើនឡើង។ ខ្ញុំសង្កេតឃើញថា ខ្ញុំយល់ដឹងពីអារម្មណ៍របស់ខ្លួនខ្ញុំបានច្រើនជាងពេលមុនៗ វាអាចមានន័យប្រហែលនឹងឃ្លាជាភាសាអង់គ្លេសថា “Knowing why I feel what I feel” ឬថាជា “Self-awareness”។
ក្នុងឆ្នាំ ២០២៤ កន្លងទៅនេះ ខ្ញុំមិនបានអនុវត្តនូវផែនការជាច្រើនដែលខ្ញុំបានដាក់ចេញ។ ខ្ញុំបានព្យាយាមត្រួតពិនិត្យលើការអនុវត្តការងារទាំងនោះជាបន្តបន្ទាប់ជាច្រើនលើកច្រើនសារ តែខ្ញុំនៅតែមិនអាចធ្វើតាមការគ្រោងទុកបាន។ វាធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំចាប់ផ្ដើមក្លាយជាមនុស្សដែលមិនគោរពការសន្យាចំពោះខ្លួនឯង។ ខ្ញុំចង់ត្រលប់ទៅរកភាពម៉ត់ចត់ដូចពីមុនវិញដែរ តែវាហាក់ដូចជាលំបាកបន្តិចហើយ ក្នុងកាលៈទេសៈនៃស្ថានការណ៍ជីវិតដែលខ្ញុំកំពុងឆ្លងកាត់នោះ។ មិត្តរបស់ខ្ញុំម្នាក់បានប្រាប់ខ្ញុំថា កុំតឹងតែងចំពោះខ្លួនឯងខ្លាំងពេក។ នាងក៏និយាយត្រូវម្យ៉ាងដែរ! ពេលខ្លះ យើងក៏ត្រូវចេះសម្របសម្រួលតាមស្ថានការណ៍ កុំតឹងពេក ហើយក៏កុំធូរពេកនោះដែរ។
ដំបូង ខ្ញុំចង់និយាយរៀបរាប់ឲ្យបានច្រើនបន្តិចដែរ តែពេលនេះ ខ្ញុំគិតថា សរសេររៀបរាប់ត្រួសៗប៉ុណ្ណឹងបានហើយ។ ខ្ញុំនឹងរៀបរាប់ក្នុងអត្ថបទដាច់ដោយឡែកមួយទៀតអំពីឆ្នាំ ២០២៥ នៃពេលដើមឆ្នាំនេះ។ ខ្ញុំបានអានសៀវភៅជាងដប់ក្បាលក្នុងពេលប៉ុន្មានខែដើមឆ្នាំនេះ។ ជួយគ្នានៅអត្ថបទក្រោយទៀត!
៥ មីនា ២០២៥ ម៉ោង ៤ រសៀល
COMMENTS