ទីនេះបានឲ្យខ្ញុំស្គាល់ពាក្យថា "Zero Cheating Tolerance" (Zero Tolerance - Cheating) ជាលើកដំបូងក្នុងជីវិតរបស់ខ្ញុំ។ វា...
ទីនេះជាថ្នាលបណ្ដុះនូវចំណេះដឹងនិងគុណធម៌ដល់យុវជនយ៉ាងច្រើនឥតគណនា។
ខ្ញុំដិតជាប់ដោយមនោសញ្ចេតនាជាច្រើននៅទីនេះ។ អាចនិយាយបានថា ទីនេះជាផ្ទះទីពីររបស់ខ្ញុំ។ ខ្ញុំបានប្រើពេលវេលាជាច្រើននៅទីនេះ; ជាពិសេស រយៈពេលចុងក្រោយ មុនពេលដែលខ្ញុំបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅទីនេះ, ខ្ញុំបានចំណាយពេលសំងំក្នុងបណ្ណាល័យរាល់ៗថ្ងៃតាំងពីព្រលឹមទល់ព្រលប់។ ខ្ញុំយល់ថា រយៈពេលចុងក្រោយនេះ ជាពេលវេលាដ៏មានអត្ថន័យមួយ ក្នុងឆាកជីវិតរបស់ខ្ញុំ។
លើវិថីជីវិតជានិស្សិតថ្នាក់បរិញ្ញាបត្រនៅទីនេះ ខ្ញុំគិតថា វាជារបត់ជីវិតមួយដ៏ព្រឺព្រួច តែមានអត្ថន័យនិងតម្លៃដ៏ច្រើនមហិមាសម្រាប់ខ្ញុំ។ សិស្សច្បងខ្ញុំធ្លាប់ប្រាប់ខ្ញុំថា គាត់ធ្លាប់គេងនៅសាលា ដើម្បីបង្ហើយកិច្ចការសាលាឲ្យបានទាន់ពេលវេលាដែលសាស្ត្រាចារ្យបានកំណត់។ ហាស! ហាស! ដល់ថ្នាក់ហ្នឹងផង!
ពេលដែលបានឆ្លងកាត់ផ្ទាល់ទើបខ្ញុំដឹងច្បាស់ថា សញ្ញាបត្រមួយសន្លឹកនេះ ពិតជាពិបាកយកឲ្យបានណាស់។ គេថា របស់ដែលបានមកដោយលំបាកទើបយើងចេះស្រឡាញ់ និងអាចយល់ពីតម្លៃនៃរបស់នេះ។ ពិតណាស់! វាគឺពិតជាអ៊ីចឹងមែនហើយ!
សូមអរគុណចំពោះអ្នកដែលបានរួមចំណែកជាមួយខ្ញុំ ដើម្បីឲ្យខ្ញុំបានទទួលសញ្ញាបត្រមួយសន្លឹកដ៏មានតម្លៃនេះ។
COMMENTS