ការវិវត្តបច្ចេកវិទ្យាបណ្ដាញទូរគមនាគមន៍ ( Cellular Network)
5G គឺជាបច្ចេកវិទ្យាបណ្ដាញទូរគមនាគមន៍ជំនាន់ទី ៥ ដែលផ្ដល់ល្បឿនលឿនជាងបច្ចេកវិទ្យា 4G រហូតដល់ ២០ ដង ។ យោងលើឯកសារកំណត់ស្តង់ដារ 5G របស់សហព័ន្ធទូរគមនាគមន៍អន្តរជាតិ (ITU) ល្បឿនបណ្ដាញ ណេតវើក (Network) របស់បច្ចេកវិទ្យា 5G អាចមានល្បឿនអប្បបរមាហូតដល់ 20 Gb/s សម្រាប់ទាញយក (Download) និង 10 Gb/s សម្រាប់អាប់ឡូត (Upload) ។ ដោយសារតែល្បឿនដ៏លឿនរបស់បច្ចេកវិទ្យា 5G វានឹងកាន់តែផ្ដល់ភាពងាយស្រួលក្នុងការតភ្ជាប់ទំនាក់ទំនងរវាងមនុស្ស ទីក្រុងវ័យឆ្លាត (Smart City Infrastructure) និងឧបករណ៍បច្ចេកវិទ្យា (Internet of Things) ជាដើម ។
ប្រតិបត្តិការទូរគមនាគមន៍ជុំវិញពិភពលោក បានចាប់អារម្មណ៍នឹងបច្ចេកវិទ្យានេះ និងព្យាយាមបំពេញស្តង់ដារ (IMT-2020) ដែលកំណត់ដោយ ITU ។ អំឡុងឆ្នាំ ២០១៥ ក្រុមហ៊ុន Verizon បានបង្កើតវេទិកាបច្ចេកវិទ្យា 5G ដោយសហការជាមួយក្រុមហ៊ុន Cisco, Ericsson, Nokia និងក្រុមហ៊ុន Apple ក្នុងគោលបំណងសហការសិក្សាលើសេចក្ដីត្រូវការបច្ចេកទេសនៃស្តង់ដារ 5G ដោយបង្កើតក្រុមប្រឹក្សាស្តង់ដារដែលមានឈ្មោះ 3GPP ។ អំឡុងឆ្នាំ ២០១៨ ក្រុមហ៊ុន AT&T បានបង្កើតតារាងសេចក្ដីត្រូវការ 5G របស់ខ្លួន បន្ទាប់ពីក្រុមប្រឹក្សាស្តង់ដារ 3GPP ផ្សព្វផ្សាយស្តង់ដារ 5G ជាសាធារណៈ ។
អត្ថបទនិងរូបភាព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ
សម្រួលអក្ខរាវិរុទ្ធដោយ ហេង-រង្សី
COMMENTS